ទៀនវស្សា និងទេយ្យទានជាច្រេីនមុខទៀត ត្រូវបានក្រុមការងារគណបក្សប្រជាជនខេត្តរតនគិរី ដង្ហែរទៅវេប្រគេនព្រះសង្ឃនៅវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង
រតនគិរី៖ ទៀនវស្សា និងទេយ្យទានជាច្រេីនមុខទៀតត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជា រួមមាន ឯកឧត្តម សុខ វុទ្ឋី សមាជិកគណបក្សខេត្ត លោក ងិនណែល ប្រធានគណបក្សក្រុងបានលុង លោក លី ឧសភា ប្រធានក្រុមការងារបក្សចុះជួយសង្កាត់កាចាញ លោក បុីជីវន្ត័ តារា អនុប្រធានបក្សក្រុងបានលុង លោក ទន់ ពៅ ប្រធានគណបក្សប្រជាជនសង្កាត់កាចាញ។បានដង្ហែរទៀនវស្សារួម និងទេយ្យទានជាច្រេីនមុខទៀតទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត សិលាគិរីរុក្ខារាមហៅ (វត្តភ្នំបេង) ដែលស្ថិតនៅភូមិ២ សង្កាតកាចាញ ក្រុងបានលុងខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២២នេះ។
ព្រះគ្រូ ងិតវិរិយោ អៃ ចាន់ដារា ព្រះចៅអធិការវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង បានមានសង់ដីការអោយដឹងថា
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ជាពិសេសដោយសារតែខែនេះជារដូវមានភ្លៀងធ្លាក់ នឹងរដូវ ទឹកឡេីងផងនោះដែលជាហេតុធ្វេីអោយព្រះសង្ឃពិបាកក្នុងការចេញទៅនិមន្តបិណ្ឌបាទ ទេីបព្រះបរមសាស្រ្តាព្រះពុទ្ធនៃយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ហេីយសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។
ពិធីបុណ្យប្រគេនទៀនវស្សានាថ្ងៃនេះផងដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិស មហា កុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃនៅវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេងនាថ្ងៃនេះ រួមមាន អង្ករ មី ត្រីខ ទឹកត្រីទឹកសុីអុីវ ទឹកសុត ភេសជ្ជៈ: ប្រេងម៉ាស៊ូត និងបច្ចយ័ចំនួន ៥៥៧៩០០០រៀល ៕ ដោយ ៖ គតិ យុត្ត