លោក សួន សេរីរដ្ឋា ហៅក្រុមសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ជាប្រតិកម្មបែបមិនដឹងខ្យល់ និងប្រៀបដូចជាសត្វគីង្គក់

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានហៅការប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនទាក់ទងការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ គឺហាក់ដូចជាការមានប្រតិកម្មលឿនពេក ដោយមិនទាន់ទាំងបានដឹងច្បាស់ផងខ្លឹមសារពិតប្រាកដ នៃការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមានអ្វីខ្លះ? ប៉ុន្តែពួកគេបែរជានាំគ្នាប្រតិកម្មលើកឡើងតាមរបៀបស្មានៗ ដែលជាប្រតិកម្មបែបមិនដឹងខ្យល់ និងប្រៀបដូចជាសត្វគីង្គក់ ដែលគ្រាន់តែឮផ្គរលាន់មក គឺនាំគ្នារត់ចូលក្រោមពាង ក្រោមប៉ោត ហើយស្រែកយំមិនទាន់ដឹងថា ភ្លៀងឬមិនភ្លៀង ឬក៏ភ្លៀងធំ ភ្លៀងតូចផងនៅឡើយ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ AMS ថា ការប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនបែបមិនដឹងខ្យល់បែបនឹង គឺប្រៀបដូចជាការធ្វើប្រជាភិថុតិបំបះបំបោរ ឬធ្វើឱ្យប្រជាពលរដ្ឋតរំជើបរំជួល តាមតែគំនិតដែលពួកគេគិតចង់និយាយធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល យល់ច្រឡំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ការលើកឡើងប្រតិកម្មលើគ្រប់តំណាងអង្គការសង្គមស៊ីវិលដែលពួកគេតែងតែបញ្ចេញនៅប្រតិកម្មតាមរយៈវិទ្យុបរទេសដដែលៗនេះ គឺជាក្រុមសកម្មជននយោបាយលាក់មុខនៅកម្ពុជា ដែលគេចែកគ្នាធ្វើជាសកម្មជនសង្គមស៊ីវិល ធ្វើជាអ្នកវិភាគ ប៉ុន្តែពួកគេធ្វើយ៉ាងណាចង់្យមានការវិលត្រឡប់មកវិញនៅក្រុមបក្សនយោបាយ និងអ្នកដឹកនាំនយោបាយដែលពួកគេគាំទ្រ។ បើសិនជាមានការវិលត្រឡប់មកវិញនៃក្រុមពួកនយោបាយ និងអ្នកនយោបាយដែលពួកគេគាំទ្រ ទោះបីជាចង់ធ្វើការកែប្រែច្បាប់យ៉ាងម៉េច ក៏ពួកគេយល់ព្រមដែរ ហេតុនេះហើយបានជាពួកគេចោទប្រកាន់ថា កម្ពុជាមានវិបត្តិនយោបាយ ប៉ន្តែការពិតនៅកម្ពុជាមិនមានវិបត្តិនយោបាយនោះទេ។

ទាក់ទងការធ្វើវិសោធកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រថា ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

គួរបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង៕
ដោយ៖ពលជ័យ

ads banner