ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល បំផុតសម្រាប់ការចរចា។ លទ្ធផល វិជ្ជមាននឹងកើតឡើងគ្រប់ហេតុការណ៍ និងដំណើរប្រតិ បត្តិការទាំងអស់។ ថ្ងៃនេះ ប្រសិនបើ អ្នកមានដើមទុនច្រើន សូមកុំមានការព្រួយបារម្ភលើការ​បន្ថែមទុន ឬបង្កើតមុខរបរដែល អ្នកបានប៉ងប្រាថ្នា។ ក្នុងនោះ សូមយកចិត្តទុកដាក់បន្ថែម ទៅលើពត៌មានផ្លូវការ  ពីព្រោះ លោកអ្នកអាចនឹងបាត់បង់ពត៌មានសំខាន់នៅកន្លែងធ្វើការ។ ផ្ទុយទៅវិញ ស្ថានភាពជុំវិញខ្លួនអ្នកអាចនឹងមានភាពប្រែប្រួលខ្លាំងនៅពេលព្រឹក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ក្នុងពេលនេះការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែ សូមប្រកាន់ខ្ជាប់ភាពសមហេតុផល។ លោកអ្នកមិនអាចបង្ខំខ្លួនឯង ហើយរឹតតែមិនអាចធ្វើ ការរិះគន់ជំនួយ ឬកិច្ចសហប្រតិបត្តិការពីមនុស្សនៅរួមក្រុម។ ការសុំជំនួយនៅក្នុងពេលនេះ មានភាពវិជ្ជមាន ប៉ុន្តែប្រហែលជាអ្នកគួរតែពឹងអាស្រ័យលើខ្លួនឯងជាជាងអ្នកដទៃ។ ជាការ ពិតលោកអ្នកមានលទ្ធភាព និងសមត្ថភាពបំពេញការងារដែលខ្លួនបានគ្រោងទុក។ ក្រៅពី នេះសូមកុំព្យាយាមបំពេញការងារ និងមានការអត់ធ្មត់ឲ្យបានខ្ពស់បំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យមានការប្រុង ប្រយ័ត្នក្នុងការប្រើប្រាស់ពេលវេលាក្នុងការបំពេញភារកិច្ច។ ​ប្រហែលជាអ្នកមិនសូវជាមាន ពេលវេលាច្រើនក្នុងការបំពេញការងារតាមចិត្តចង់នោះទេ ដូច្នេះការគ្រប់គ្រងពេលវេលា​ និងការប្រើប្រាស់ពេលវេលាសម្រាប់ការងារសំខាន់នឹងមានតម្លៃបំផុត។ ក្រៅពីនេះ ប្រហែលជាអ្នកមិនមានពេលវេលាដើម្បីបញ្ចប់ការងារ ឬភ្លេចក្នុងការបង់ប្រាក់កម្ចី ហេតុនេះ សូមចំណាយពេលដោះស្រាយបញ្ហាដែលកំពុងប្រមូលផ្តុំ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមផ្តោត និងចំណាយពេលវេលាលើកិច្ចការទន្លាប់។ ឥឡូវនេះមិន មិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ដូច្នេះសូមកំណត់ សកម្មភាពអាជីវកម្មរបស់អ្នក។ ហោរាសាស្រ្តផ្តល់អនុសាសន៍ឲ្យអ្នកប្រើ ប្រាស់ឳកាសដើម្បីអនុវត្តផែនការរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរ ប្រញាប់ប្រញាលពេកទេ ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការគិតពិចារណា និង ដឹងពីគោលគំនិតរបស់ខ្លួន។ ដោយឡែក លោកអ្នកនឹងងាយយល់ដឹងពីហេតុការណ៍ដែល បានកើតឡើង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកមានដំណើរការល្អ បំផុតក្នុងពេលនេះ ដូច្នេះលោកអ្នកមិនចាំបាច់ចំណាយពេលវេលាយូរនៅការិយាល័យ នោះទេ។ លោកអ្នកនឹងមានមនុស្សជាច្រើនជួយជ្រោមជ្រែងលើការងារ ដូច្នេះផលលំបាក មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមកុំមាន ការព្រួយ បារម្ភ អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះលោកអ្នកអាចធ្វើអ្វី បានទៅតាមបំណងប្រាថ្នា គឺភាពជោគជ័យនឹងស្ថិតនៅលើផ្លូវរបស់អ្នកជានិច្ច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើន លូតលាស់គួរឲ្យកត់សម្គាល់ ប៉ុន្តែលោកអ្នកមិនអាចបោះបង់ភាពប្រកួតប្រជែងបានទេ។ អ្នកកំពុងស្ថិតនៅក្នុងបរិស្ថានដែលមានភាពប្រែប្រួលខ្លាំង ដូច្នេះពត៌មាននានាក្នុងថ្ងៃនេះ មានភាពចាំបាច់បំផុត។ បើទោះបីជាឥឡូវនេះអ្នកមិនអាចទទួលបានលុយកាក់ ឬផល ប្រយោជន៍ច្រើនតាមក្តីស្រមៃក៏ដោយ សូមកុំបាក់ទឹកចិត្ត ឬបោះបង់គោលដៅ  លោកអ្នកនឹង ទទួលបានលាភសក្ការៈ និងភាពជោគជ័យទាំងឡាយតបស្នងការខិតខំប្រឹងប្រែងនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងការងារ និងអាជីវកម្មកំពុងមានភាពរឹងស្ទះ លោកអ្នកពិបាកធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយល់ដឹងពីបំណងរបស់អ្នកណាស់ ម្យ៉ាងទៀត ការស្នើសុំជំនួយក៏នឹងតឹងរឹងខ្លាំងផងដែរ។ យកល្អកុំផ្អែកលទ្ធផលការងាររបស់អ្នកជាមួយ នឹងជំនួយរបស់អ្នកដទៃ សូម្បីតែមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក្តី។ ចំពោះការសន្ទនា ឬឃោសនាប្រហែលជារឿងដែលត្រូវប្រយ័ត្នបំផុត ពីព្រោះកំហុសដោយសារពាក្យសំដីនឹង អាចរំខានដល់កិច្ចការធំក្នុងពេលនេះ។ សូមរក្សាភាពស្ងៀមស្ងាត់ និងខិតខំបំពេញការងារ របស់ខ្លួនតែម្យ៉ាងគឺជាការត្រឹមត្រូវបំផុតសម្រាប់ថ្ងៃនេះ។

ឆ្នាំមមែ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រយៈពេលនេះមិនមែនជាពេលវេលាល្អបំផុត សម្រាប់ផ្លាស់ប្តូរការងារនោះទេ។ ផលលំបាកដែលអ្នកត្រូវប្រឈមនឹងបរិយាកាសថ្មីមាន កំរិតខ្ពស់ណាស់។ ប្រសិនជាអាចធ្វើបានមិនគួរបង្កើតស្ថានភាពថ្មីដល់កិច្ចការ និងអាជីវកម្ម នោះទេ។ ក្នុងនោះ អ្នកក៏មិនអាចចូលរួមក្នុងក្រុមថ្មីបានទេ អ្នកនឹងមិនអាចរកឃើញភាសា សាម័ញ្ញជាមួយនឹងនិយោជិក និងថ្នាក់លើនោះទេ។ ដោយឡែក កំហុសតូចតាចមិនអាចធ្វើ ឲ្យប៉ះពាល់ដល់ការងារអ្នកបានឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការប្រតិ បត្តិការងារ។ កិច្ចសហការនៅក្នុងថ្ងៃនេះមានដំណើរការល្អប្រសើរណាស់។ មនុស្សរួមក្រុម និងដៃគូជំនួញមានភាពស្មោះត្រង់ និងជួយជ្រោមជ្រែងលោកអ្នកយ៉ាងពេញទំហឹង។ ផ្ទុយពី ភាពរីកចម្រើននៅក្នុងពេលនេះ លោកអ្នកមិនអាចចាប់យកការងារច្រើន ឬការងារដែលមិន សក្តិសមនឹងជំនាញវិជ្ជាជីវៈរបស់ខ្លួននោះទេ។ អ្នកមិនមានហេតុផលណាមួយធ្វើឲ្យខ្លួនឯង មានភាពស្មុគ្រស្មាញនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយ បញ្ហា ឬធ្វើការពិភាក្សាលើកិច្ចការមុខជំនួញនោះទេ។ ឧបស័គ្គថ្ងៃនេះច្រើនកើតឡើងនៅ ពេលព្រឹក ដូច្នេះសូមតមពាក្យសំដី និងអាកប្បកិរិយាឲ្យបានរឹងតឹងបំផុត។ លោកអ្នកមិនគួរ ស្ថិតនៅក្រោមកាលទេសដែលមិនច្បាស់លាស់នោះទេ ធ្វើយ៉ាងណាកុំឲ្យខ្លួនទៅពាក់ព័ន្ធ ពីព្រោះគ្រោះនេះនឹងធ្វើលំបាកដល់អនាគតការងារ។ លើសពីនេះ អ្នកប្រហែលជាគួរតែ បោះបង់គំនិតផ្តួចផ្តើមលើការចាកចេញសម្រាប់ដំណើរបេសកកម្មផ្លូវឆ្ងាយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់លោកអ្នកមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន កែប្រែស្ថានភាពការងារ ឬចាកចេញពីស្ថានភាពចាស់បាន។ កុំមានការព្រួយបារម្ភ គ្មានហេតុផងអវិជ្ជមានណាមួយ នឹងបង្ករផលលំបាកដល់លទ្ធផលរបស់អ្នកទេ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលខុសត្រូវ ចំពោះការងារធំតូច ពីព្រោះភាពជោគជ័យគឺនៅចំពោះមុខលោកអ្នកតែម្តង។ លើសពីនេះ ពាក្យសំដី និងការសម្រេចចិត្តរបស់លោកអ្នកនឹងតែងតែទទួលបានការយល់ស្របពីមនុស្ស ដែលនៅក្បែរខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់លោកអ្នកកំពុងដំណើរ ការទៅដោយរលូន។ លោកអ្នកអាចធ្វើអ្វីៗបានតាមបំណងប្រាថ្នា ហើយការជួយជ្រោម ជ្រែងពីមនុស្សនៅក្នុងរង្វង់ការងារមានច្រើន។ ក្នុងពេលនេះឧបសគ្គអាចកើតឡើងនៅពេល ព្រឹកដូច្នេះសូមប្រុងប្រយ័ត្ន ហើយគួរជ្រើសរើសការងារអទិភាពមកបំពេញឲ្យបានជាមុន។ លើសពីនេះ ប្រហែលជានៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ​ ការងាររបស់អ្នកនឹងត្រូវលើក កម្ពស់ ឬកែលម្អស្ថានភាពហរិញ្ញវត្ថុ។ ក្រៅពីនេះ បើអាចសូមកុំចេញសំណើរផ្លូវឆ្ងាយនៅ  ពេលព្រឹកព្រលឹម។

ចំណាំៈ

ឆ្នាំទាំង៤ ជូត រោងវក ច រាសីឡើងខ្ពស់ត្រដែត។ លាភសក្ការៈ លុយកាក់ចំណេញក្នុង អាជីពនាពេលនេះមានកំរិតខ្ពស់។ លើសពីនេះ ទំនាក់ទំនងធំតូចនឹងអាចធ្វើទៅបានដោយ សេរី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ​ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។  ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner