អប្សរាព្រឹកនេះ ១៤ កក្កដា ២០២២

 

មាតិការ

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C1 – ក្រសួងធនធានទឹកបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់១៩កក្កដា កម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង បង្កឱ្យមានភ្លៀងធ្លាក់តិចទៅច្រើន ខណៈតំបន់មាត់សមុទ្រអាចមានជំនន់ទឹកភ្លៀង៕…ឃ្លីប…

L0 – ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ៕ …អានផ្ទាល់…

C5 – ជនជាតិជប៉ុន បង្ហាញការស្ញប់ស្ញែង និងអរគុណ ចំពោះទឹកចិត្តដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះលោក អាបេ ៕…អានផ្ទាល់ (សេឌី)

L1 – សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ដល់កីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក គ្រងមេដាយមាស ព្រឹត្តិការណ៍ World Games 2022 ៕ …ឃ្លីប…

CH – កីឡា ៣៩ប្រភេទ និងកីឡាសម្ដែង១ ត្រូវបានអនុម័តដាក់ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖ចាន់ វិចិត្រ)

V2 – រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា ការរៀបចំឲ្យមានរបបប្រាក់សោធន ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះពលរដ្ឋខ្លួន៕…អានផ្ទាល់

V4 រដ្ឋមន្ត្រីពាណិជ្ជកម្ម និងប្រធានវិទ្យាស្ថាន ERIA ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ៕…អានផ្ទាល់

C6 – ក្រសួងសាធារណការ អនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស ៕…អានផ្ទាល់ (សេឌី)

SB2 – រាជធានីភ្នំពេញ នឹងមានរោងចក្រ ផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត បាន៥០០០ម៉ែត្រគីប ក្នុង១ថ្ងៃ ៕ …ឃ្លីប…

វគ្គទី២

SB1   លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់ត្រីមាស ចំនួន៩វត្ត នៅខេត្តស្វាយរៀង ៕ …ឃ្លីប…

C3 – រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពី វិធីបង្កា ការពារទប់ស្កាត់ជំងឺគ្រុនចាញ់ និង ថែទាំសុខភាពអនាម័យ  នៅស្រុកកែវសីមា៕…អានផ្ទាល់ (ដោយ៖ពលៈ)

N10  –   នាយកសាលាពលទាហានទី៥ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ច្បាប់ លក្ខ័នន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជូនសិក្ខាកាមកំពុងសិក្សារៀនសូត្រចំនួន២៩៣នាក់៕…ឃ្លីប…

TN  –  ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាជួយសហគមន៍មូលដ្ឋាននៅកម្ពុជា តាមរយៈការដាំដើមកោងកាងនៅសហគមន៍ក្នុងខេត្តកំពត ៕..ឃ្លីប…

C2 – ឯកឧត្តម ថង សាវុន អញ្ចើញចូលរួមដាំកូនឈើ ក្នុងពិធីបុណ្យរុក្ខទិវា នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ៕…អានផ្ទាល់ (ដោយ៖ពលៈ)

L2 – កម្មករសំណង់ប្រាំបួនគ្រួសារ ក្នុងសង្កាត់ទន្លេបាសាក់ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ៕ …ឃ្លីប…

វគ្គទី៣

V1 – លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តវិហារសំណ ខេត្តកណ្តាល៕…អានផ្ទាល់

C9 – មន្ត្រីឧទ្យានុរក្ស ខេត្តកំពង់ធំ ត្រូវបានពង្រឹងសមត្ថភាពបន្ថែម ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សម្រាប់ក្រសួងបរិស្ថាន ៕…អានផ្ទាល់

C4 – ឯកឧត្តម សុខ លូ ចុះពិនិត្យមើលការរអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែ ដែលបង្កឲ្យខូចខាត ដល់កំណាត់ផ្លូវកៅស៊ូ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ៕…អានផ្ទាល់ (ដោយ៖ អ៊ុក សំអាន)

B6      រដ្ឋបាលខេត្តកោះកុង អំពាវនាវដល់ពលរដ្ឋ រស់នៅតាមដងព្រែក មាត់ស្ទឹង និងឆ្នេរសុទ្រ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះទឹកជំនន់ទឹកភ្លៀង ៕ …អានផ្ទាល់…

B9      ទៀនវស្សា និងទេយ្យទានជាច្រើនមុខទៀត ត្រូវបានក្រុមការងារ គណបក្សប្រជាជនខេត្តរតនគិរី ដង្ហែរទៅវេប្រគេនព្រះសង្ឃ នៅវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង ៕ …អានផ្ទាល់…

V3  ប្រជុំស្តីពីការផ្តល់ធាតុចូលសេចក្តីព្រាងនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងគ្រួសារ  មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិនៅខេត្តពោធិ៍សាត់

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – អ៊ីរ៉ង់និយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ផ្ទុយគ្នាស្រឡះនឹងសេចក្តីថ្លែងការណ៍សន្តិភាពរបស់ពួកគេ

G2 – អ៊ីរ៉ង់បដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញផែនការលក់យន្តហោះដ្រូន ទៅឲ្យរុស្ស៉ី

G3 – តួកគី រុស្ស៉ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិជួបប្រជុំគ្នាដើម្បីពិភាក្សាលើការនាំចេញគ្រាប់ធញ្ញជាតិ

G4 – នៅពីក្រោយការគំរាម រុស្ស៉ីក៏ខ្លាចផ្ទុះសង្រ្គាមជាមួយណាតូ ដែរ?

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner