អ៊ុយក្រែន កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយកូរ៉េខាងជើង ដើម្បីសងសឹកនឹងការទទួលស្គាល់តំបន់ផ្តាច់ខ្លួនជារដ្ឋឯករាជ្យ

កៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បន្ទាប់ពីរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះបានទទួលស្គាល់តំបន់ផ្តាច់ខ្លួនពីរគាំទ្រដោយរុស្ស៊ីជា “រដ្ឋឯករាជ្យ”។

ការសម្រេចចិត្តរបស់អ៊ុយក្រែនខាងលើនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងនៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរគាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ»។

ការប្រកាសនេះដែរ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរគឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់ បន្ទាប់ពីរុស្ស៉ី និងស៊ីរី។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានពិចារណាឃើញថា ការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner