ចៅក្រមសម្រេច ដោះលែងមន្ត្រីនគរបាលម្នាក់ ក្រោយពីដាក់របស់ធានាសំណុំរឿង មិនអាចជួញដូរបាន (សែកស្អុយ) ជិត ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ធ្វើការដោះលែងមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ជាប់ចោទពីបទ មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍ មិនអាចជួញដូរបាន ពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជំនួសឪពុកម្តាយ ជិត ១០ម៉ឺនដុល្លារអាមេរិក ក្រោយពីដាក់របស់ធានា។

មន្ត្រីម្នាក់ រូបនេះ មានឈ្មោះ នូវ ច័ន្ទមង្គល ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់នេះ បញ្ជូនទៅតុលាការ គឺសមត្ថកិច្ចអនុត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រស៊ើបសួរ និងទទួលចាត់ការលើសំណុំរឿងនេះ។

បើតាមដីកាបង្គាប់ឱ្យនាំខ្លួន ត្រូវបានដាក់ឱ្យឈ្មោះ នូវ ច័ន្ទមង្គល ស្ថិតក្រោមការពិនិត្យពីបទមិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍ មិនអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ យោងតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា លុយប្រហែល១០ម៉ឺនដុល្លារអាមេរិក លុយនោះ ឪពុកម្តាយ ជាអ្នកជំពាក់គេទេ តែក្រោយមកលោក នូវ ច័ន្ទមង្គល ថា កុំឱ្យមានរឿងដល់ឪពុកម្តាយរបស់ខ្លួន ក៏បានចេញសែកឱ្យទៅដើមបណ្តឹង ដើម្បីសងជំនួសឪពុកម្តាយ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner