ថៃបាននាំចេញផ្លែឈើជាងមួយលានតោន នៅឆមាសទីមួយឆ្នាំនេះ
បាងកក៖ ប្រទេសថៃបាននាំចេញផ្លែឈើជាងមួយលានតោន ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២២ ដោយទទួលបាន ប្រាក់ចំណូល ជាង ៨០ ពាន់លានបាត ឬ ជាង២១ពាន់លានដុល្លារអាមេរិក សម្រាប់ កសិករ។ចំនួននាំចេញនេះកើនលើសឆ្នាំមុនធៀបក្នុងរយៈពេល ដូចគ្នា ។
តួលេខនៃការនាំចេញត្រូវបានរាយការណ៍ទៅក្នុងកិច្ចប្រជុំ “ក្រុមប្រឹក្សា ផ្លែឈើ” ឬ គណៈកម្មាធិការទទួលបន្ទុកអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ ដែលដឹកនាំ ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ចាឡឺមឆៃ ស្រ៊ី អន (Chalermchai Sri-on )។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ហើយលោក ចាឡឺមឆៃ បានចាត់តាំងទីប្រឹក្សារបស់លោក គឺ អាឡុងកន ផនឡាបុត្រ (Alongkorn Ponlaboot) ជាប្រធានកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាផ្លែឈើ សម្រាប់ឆ្នាំ២០២២នេះ។
លោក Alongkorn បាននិយាយថា កិច្ចប្រជុំត្រូវបានជូនដំណឹងថា ជាមួយនឹងទំហំនៃការនាំចេញបែបនេះ ការនាំចេញក្នុងឆមាសទី មួយនៃឆ្នាំនេះ ច្រើនជាងពេលដូចគ្នា កាលពីឆ្នាំមុន ចំនួន១២ម៉ឺន តោន។
លោក Alongkorn បានអះអាងទៀតថា កិច្ចប្រជុំមានការពេញ ចិត្តចំពោះ ការអនុវត្តការនាំចេញផ្លែឈើ ប៉ុន្តែគណៈកម្មាធិការ ត្រូវបានឲ្រប្រុងប្រៀបខ្លួន ឱ្យរៀបចំផែនការជាមុន ដើម្បីគ្រប់គ្រង ផ្លែមៀន នៅក្នុងខេត្តភាគខាងកើត ដែលនឹងត្រូវប្រមូលផល នៅចុងឆ្នាំនេះ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត