ដំណឹងមរណទុក្ខ «លោកជំទាវ មហាឧបាសិកា អ៊ូ វាសនា សូរ ម៉ារ៉ា បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ»
អត្ថបទដោយ៖
ធី ដា
ឯកឧត្តម សូរ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកជំទាវ មហាឧបាសិកា អ៊ូ វាសនា សូរ ម៉ារ៉ា ( ជាភរិយា ) បានទទួលអនិច្ចកម្ម នៅថ្ងៃ សុក្រ ០២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០ និង៣៥នាទីយប់ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។
អាស្រ័យ ដូចបានជម្រាបជូន ខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មេត្តាជ្រាប ។ សូមអរគុណ!
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕