អភិបាលខណ្ឌចំការមន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្ដីពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន នៅរសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង០៥, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍បើកអង្គប្រជុំរបស់លោកអភិបាលខណ្ឌចំការមន
២-របាយការណ៍ ស្ដីពីការងារ
៣-ការងារបំពាក់កាមេរ៉ាសុវត្ថិភាព នៅទីកន្លែងផ្ដល់សេវាសាធារណៈ (យន្តការច្រកចេញតែមួយថ្នាក់សង្កាត់) នៃរដ្ឋបាលសង្កាត់ទាំងអស់
៤-មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
៥-មតិបូកសរុបរបស់លោកអភិបាលខណ្ឌចំការមន
៦-បញ្ហាផ្សេងៗ ៕ ដោយ ៖ ជីម ភារ៉ា