អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល

ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។

ដោយផ្អែកលើស្ថានភាពខូចខាតនៃតួខ្លោងទ្វារទាំងមូល ក្នុងរយៈពេលជិត២ឆ្នាំនៃដំ ណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស(Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់,ពុកផុយ និងរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner