ថៃ៖ ក្រសួងសុខាភិបាលថៃ ហៅអភិបាលក្រុងបាងកក ប្រជុំបន្ទាន់រឿងកូវីដ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នាថ្ងៃទី១៧ កក្កដា ២០២២នេះ ក្រសួងសុខាភិបាលថៃបានអញ្ជើញអភិបាលរាជធានីបាងកក ប្រជុំបន្ទាន់ ដើម្បីប្រុងប្រៀបដាក់ចេញវិធានការថ្មី ទប់ទល់នឹងរលកថ្មី នៃកូវីដ១៩ ក្នុងក្រុង។
រដ្ឋមន្ត្រី ក្រសួងសុខាភិបាល Kiattiphum Wongrajit បាននិយាយថា មន្ទីរពេទ្យក្នុងក្រុងបាងកកបានរាយការណ៍ការថា មានអ្នកជំងឺកូវីដ១៩ ថ្មីៗ ចំនួនជាង ១ពាន់នាក់ ជាប្រចាំថ្ងៃ ដូច្នេះ ចាំបាច់ត្រូវមានការប្រុងប្រៀប ឆ្លើយតបនឹងរលកថ្មីដែលអាចកើតមាន។
លោកថា អភិបាលក្រុងបាងកក Chadchart Sittipunt នឹងចូលរួមប្រជុំ នៅថ្ងៃចន្ទក្រោយ ដែលដឹកនាំដោយគណៈកម្មាការប្រតបត្តិការសុខាភិបាលបន្ទាន់៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត






លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ