ជិះម៉ូតូមិនស្គាល់ម៉ាក ឌុបគ្នាមកដកកាំភ្លើងបាញ់ ២គ្រាប់ ផ្ទុះ១គ្រាប់នៅខណ្ឌដង្កោ រួចជិះគេចខ្លួនបាត់

ភ្នំពេញ ៖ ជនសង្ស័យ ០២នាក់បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មកដកកាំភ្លើងបាញ់មេឃ២គ្រាប់ ផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតមិនផ្ទុះធ្លាក់នៅលើដី រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១និង២០នាទីអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកក្តដា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកប្រភេទអូតូ ដោយមិនដឹងធ្វើដំណើរពីទិសដៅមកពីខាងណានោះទេ លុះមកដល់ចំណុចកើតហេតុខាងលើបានដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់២គ្រាប់ផ្ទុះ១គ្រាប់ និងមួយគ្រាប់ទៀតមិនផ្ទុះធ្លាក់នៅលើដីរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់បានពិនិត្យនៅកន្លែងកើតហេតុរួចប្រមូលយកគ្រាប់ ទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner