នារីម្នាក់បេីករថយន្តឡិចស៊ី ស NX 300បុករៈកង់បីឥណ្ឌាចំនួនបីគ្រឿងរងការខូចខាត
ភ្នំពេញ ៖ នារីម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាកឡិចស៊ី ស NX 300ក្នុងល្បឿនលឿន ជ្រុលទៅបុករៈរ៉ឺម៉កកង់បីឥណ្ឌាចំនួន០៣គ្រឿងដែលឈប់នៅចិញ្ចេីមផ្លូវចាំដឹកម៉ូយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខអាគាព្រីនស៍ ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌ ចំការមន ហេីយព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់ជាប់ ។
បើតា មប្រពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជាអ្នករត់រ៉ឺម៉កកង់បីឥណ្ឌា (ផាស្អាប់)មួយក្រុមបានឈប់នៅចំណុចមុខអគារ ព្រីនស៍ ផ្លាហ្សា ដេីម្បីចាំម៉ូយ បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកឡិចស៊ី ស NX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 8855 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករៈកង់បីឥណ្ឌាចំនួនបីគ្រឿងបណ្តាលឲ្យមួយគ្រឿងក្រឡាប់ផ្ងាជេីងសំណាងម្ចាស់លោតចេញទាន់។ ភ្លាមនោះរថយន្តមិនឈប់ទទួលកំហុសនោះទេដោយព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់ជាប់។
ក្រោយកេីតហេតុ ភាគីខាងម្ចាស់រថយន្តបង្កបានធ្វើការចចារ និងសុំចេញថ្លៃជួសជុលកង់បីដេីម្បីបញ្ចប់រឿង៕ដោយ៖ ជីម ភារ៉ា


