លោក ចូ បៃដិន បរាជ័យក្នុងការជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនទនិ្នផលប្រេង អំឡុងកិច្ចប្រជុំកំពូលអារ៉ាប់

រីយ៉ាដ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យប្រទេសអារ៉ាប់បង្កើនការផលិតប្រេងឆៅ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបភ្លាមៗនោះទេ។ អេហ្ស៊ីប ហ្ស៊កដានី អ៊ីរ៉ាក់ និងសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ នៅថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅទីក្រុងJeddah។

លោក បៃដិន បាននិយាយថា ក្រុមមេដឹកនាំបានយល់ព្រមលើតម្រូវការដើម្បីធានាការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ សំដៅបំពេញតម្រូវការពិភពលោក ហើយថា លោកកំពុងទន្ទឹងរង់ចាំមើលអ្វីដែលនឹងកើតឡើងនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។

ការអំពាវនាវរបស់លោក បៃដិន ឲ្យមានការបង្កើនការផលិតប្រេងបានកើតឡើង ចំពេលដែលតម្លៃប្រេងពិភពលោកឡើងថ្លៃ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ក្រុមប្រទេសផលិតប្រេង “OPEC plus” ត្រូវបានគេរំពឹងថា នឹងពិភាក្សាថាតើត្រូវបង្កើនទិន្នផលប្រេងនៅក្នុងកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅដើមខែសីហាខាងមុខនេះ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលអារ៉ាប់ លោក បៃដិន ក៏បានលើកឡើងអំពីផែនការធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនានានៅមជ្ឈិមបូព៌ាផងដែរ។ ផែនការនេះកំពុងត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ក៏ដូចជាការគំរាមកំហែងទូទៅផ្សេងទៀត។

នាឱកាសនោះដែរ លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូសកម្ម និងចូលរួមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកថា សហរដ្ឋអាមេរិកនឹងមិនដើរចេញពីកន្លែងទំនេរ ដើម្បីបំពេញដោយចិន រុស្ស៊ី ឬអ៊ីរ៉ង់ឡើយ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner