អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងដល់ជាង៥៦៧លាននាក់ និងស្លាប់ជាង៦,៣លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩(COVID-19 )នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦៧,៥៩៣,៩៦៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៨៧,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៥៣៨,៦៥៧,២៨៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់
ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩១,២៧៥,១៤៩នាក់ ស្លាប់ចំនួន ១,០៤៨,៨៤៣នាក់ និងជាសះស្បើយចំនួន ៨៦,៦៤៦,២២០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៧៦៣,៤០៧នាក់ ស្លាប់ចំនួន ៥២៥,៧០៩នាក់ និងជាសះស្បើយ ៤៣,០៨១,៤៤១នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣៣,៣០១,១១៨នាក់ ស្លាប់ ៦៧៥,៤០៨នាក់ និងជាសះស្បើយ ៣១,៥៥៦,៣៩៣នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


