ក្រុមហ៊ុនជំនាញលើការជួសជុលគេហដ្ឋានមួយ បើកដំណើរការជាផ្លូវការ ក្រោយមើលឃើញពីវិស័យសំណង់នៅកម្ពុជា កំពុងមានការកើនឡើង

ភ្នំពេញ ៖ បច្ចុប្បន្ន វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើង ខណៈដែលសំណង់ ឬគេហដ្ឋាន ដែលប្រើប្រាស់ជាច្រើនឆ្នាំ អាចនឹងមានបញ្ហាកើតឡើងដូចជា បញ្ហាជ្រាបទឹក, បញ្ហាស្ទះបង្គន់លូ, បញ្ហាប្រព័ន្ធទឹក ភ្លើងជាដើម។ ដោយមើលឃើញពីតម្រូវការនេះ ក្រុមហ៊ុន CH-Home Service បានបើកសម្ពោធពីសេវាកម្មជួសជុល និងដេគ័រគេហដ្ឋាន ក៏ដូចជាការមើលហុងស៊ុយក្នុងការសាងសង់ ជួសជុលគេហដ្ឋាន កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

ថ្លែងនៅក្នុងឱកាសនេះ លោក តុង សៀកអាន ស្ថាបនិក និង CEO របស់ក្រុមហ៊ុន CH-Home Service បានលើកឡើងថា ក្រុមហ៊ុន CH-Home Service គឺជាអ្នកឯកទេសជួសជុល និងដោះស្រាយរាល់បញ្ហាតាមគេហដ្ឋាន ដូច្នេះបងប្អូនដែលមានបញ្ហាដូចជា៖ បញ្ហាជ្រាបទឹក បង្គន់ស្ទះ ធ្វើសំយ៉ាប ធ្វើដំបូល ឬចង់ដេគ័រផ្ទះឡើងវិញ ក៏ដូចជាមានបញ្ហាប្រព័ន្ធទឹក ភ្លើង និងបញ្ហាជាច្រើនទៀត គឺក្រុមហ៊ុនមានសេវាកម្មក្នុងការរកដំណោះស្រាយជូនតាមតម្រូវការ ដោយធ្វើការចុះទៅពិនិត្យ និងជួសជុល រួមនឹងការមើលហុងស៊ុយជូនអតិថិជនភ្លាមៗ មិនថាពេលណា ម៉ោងណា ថ្ងៃឬយប់នោះទេ ។

លោកបន្តថា ថ្ងៃនេះក្រុមហ៊ុនបានចាប់ផ្ដើមបើកដំណើរការជួសជុល និងដេគ័រផ្ទះ ដែលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើង កំពុងមានតម្រូវការច្រើនលើសេវាកម្មនេះ ហើយបច្ចុប្បន្ន ក៏មានការគាំទ្រច្រើនផងដែរលើហុងស៊ុយនៃការរៀបចំផ្ទះ និងសាងសង់ផ្ទះ ។ លោកថា ការជួសជុលផ្ទះ និងសាងសង់ផ្ទះ គឺខាងក្រុមហ៊ុននឹងមើលទៅលើហុងស៊ុយរបស់ម្ចាស់ផ្ទះ ដើម្បីឱ្យម្ចាស់ផ្ទះរស់នៅប្រកបដោយភាពសុខដុម និងបំពេញភារកិច្ចការងារ ក៏ដូចជាការប្រកបរបររកស៊ី ឱ្យទទួលបានជោគជ័យ ។

លោកស្រី ឡេឌី ដែលជាអ្នកប្រកបអាជីវកម្មតាមអនឡាញមួយរូប រស់នៅក្នុងបុរីមួយនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា លោកស្រីធ្លាប់មានបញ្ហាប្រព័ន្ធទូរស័ព្ទ ដោយពេលចូលទៅក្នុងផ្ទះ គឺទូរសព្ទមិនមានសេវា ខណៈភ្ញៀវរបស់លោកស្រី ចង់ទំនាក់ទំនងមកទិញឥវ៉ាន់ គឺមានការពិបាកទាក់ទង។

ក្រោយមកលោកស្រី បានស្គាល់ក្រុមហ៊ុន CH-Home Service តាមរយៈមិត្តភក្កិ។ បន្ទាប់ពីក្រុមហ៊ុន បានមកធ្វើការជួសជុលរួចមក ធ្វើឱ្យប្រព័ន្ធសេវាទូរស័ព្ទរបស់លោកស្រី បានដំណើរការស្រួល គឺមានសេវារាល់ពេល ទោះបីនៅក្នុងផ្ទះក៏ដោយ។

ជាមួយគ្នានេះ លោក CEO ក្រុមហ៊ុន ក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រ និងសរសើរពីសេវាកម្មជួសជុល និងដេគ័រផ្ទះ ក៏ដូចជាការរៀបចំហុងស៊ុយ នៅក្នុងផ្ទះ ពីក្រុមហ៊ុន CH-Home Service ។ លោកថាសេវាកម្មរបស់ក្រុមហ៊ុន CH-Home Service គឺធ្វើប្រកបដោយគុណភាព និងការទទួលខុសត្រូវ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner