សមត្ថកិច្ចនគរបាលខេត្តរតនគិរីឃាត់ខ្លួនក្មេងទំនើង ១០នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ)
រតនគិរី ៖ ដោយមានបទបញ្ជារយ៉ាងមុឺងមាត់ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវសាំម៉ារ៉ៃ និងអាវុធកែច្នៃ) ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះ គឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើចេញល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងខេត្តរតនគិរី ហើយបានប្រទះឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នាយ៉ាងរញ៉េរញ៉ៃក៏បានសុំឆែកឆេរ ប្រទះឃើញដាវសំាម៉ារៃកែច្នៃ ២ដើម និង កាំភ្លើងកែច្នៃ១ដើម ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង ១០នាក់ដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ដេីម្បីយកមកសួនាំនៅអធុការក្រុងបានលុង ។
សម្ភារដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន ២ដើម,កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ១ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១,ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់បន្ត តាមនិតិវិធី ៕ដោយ
រតនគិរី ៖ ដោយមានបទបញ្ជារយ៉ាងមុឺងមាត់ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវសាំម៉ារ៉ៃ និងអាវុធកែច្នៃ) ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះ គឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើចេញល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងខេត្តរតនគិរី ហើយបានប្រទះឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នាយ៉ាងរញ៉េរញ៉ៃក៏បានសុំឆែកឆេរ ប្រទះឃើញដាវសំាម៉ារៃកែច្នៃ ២ដើម និង កាំភ្លើងកែច្នៃ១ដើម ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង ១០នាក់ដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ដេីម្បីយកមកសួនាំនៅអធុការក្រុងបានលុង ។
សម្ភារដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន ២ដើម,កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ១ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១,ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់បន្ត តាមនិតិវិធី ៕ដោយ គតិ យុត្ត