សមត្ថកិច្ចជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួន និងបង្ក្រាបបទល្មើស ១៦ករណី នៅថ្ងៃ១៧ ខែកក្កដា
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ១៦ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៤នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញ។
ទីតាំងដែលបានបង្ក្រាប រួមមានអង្គភាព នៅតាមខេត្ត ៖ ១-មន្ទីរ : ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ១១,០៥ក្រាម។ ២-កំពង់ឆ្នាំង : ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។ ៣-ក្រចេះ : ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ២កញ្ចប់តូច។ ៤-រាជធានី ភ្នំពេញ : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៩៥ក្រាម។ ៥-ព្រៃវែង : ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៥ក្រាម។ ៦-សៀមរាប : រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ៧,៩៩ក្រាម។ ៧-ត្បូងឃ្មុំ : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
កម្លាំងកងរាជអាវុធហត្ថ ៖ ៤អង្គភាព ១-កំពង់ចាម : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២២ក្រាម។ ២-កំពត : ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤១,៥៣ក្រាម។ ៣-រាជធានីភ្នំពេញ : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៥កញ្ចប់តូច។ ៤-ព្រះសីហនុ : ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ៤នាក់ ចាប់យក Ice ៤,១៤ក្រាម និង Wy ០,៥៦ក្រាម។
សម្រាប់វត្ថុតាង ដែលចាប់យកបានសរុប ក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ៦៧,៩៣ក្រាម និង ២០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ០,៥៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត និងប៊ុនធី