ឥណ្ឌាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ថ្ងៃនេះ

ញូដេលី៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់ប្រទេសឥណ្ឌាបានចាប់ផ្តើមហើយ នាថ្ងៃទី១៨ កក្កដានេះ ខណៈដែលលោកប្រធានាធិបតីឥណ្ឌា ទី១៤ លោក Ram Nath Kovind ដែលកំពុងកាន់អំណាច នឹងបញ្ចប់អាណត្តិប្រាំឆ្នាំ របស់គាត់នៅចុងសប្តាហ៍នេះ។

តំណាងជាប់ឆ្នោតមកពីសភា និងព្រឹទ្ធសភា សរុបជិត ៤៨០០រូប នៅទូទាំងរដ្ឋទាំងអស់ នឹងបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីទី១៥ របស់ប្រទេសនេះ ដោយ ការរាប់សន្លឹកឆ្នោតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែកក្កដានេះ ។

បេក្ខជននៃសម្ព័ន្ធប្រជាធិបតេយ្យជាតិដែលកំពុងកាន់អំណាច (NDA) លោកស្រី Droupadi Murmu ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតប្រឆាំង លើបេក្ខជនគណបក្សប្រឆាំងលោក Yashwant Sinha ខណៈដែល បក្ស NDA មានសំឡេងភាគច្រើននៅក្នុងសភា និងសភាភាគច្រើននៃរដ្ឋ។

ទាំងលោកស្រី Murmu និង លោក Sinha មានអាជីពនយោបាយដ៏អស្ចារ្យ ក្នុងអតីតកាល។ លោកស្រី Murmu ជាអភិបាលរដ្ឋភាគខាងកើតនៃរដ្ឋ Jharkhand ខណៈដែល លោក Sinha បានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស និងជារដ្ឋមន្ត្រីកិច្ចការខាងក្រៅ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner