កងរាជអាវុធហត្តខេត្តកំពង់ចាមបង្ក្រាប ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ដោយមានការសហការពីលោកសុធាពិសិដ្ឋ ព្រះរាជអជ្ញារងអមសាលាតំបូងខេត្តកំពង់ចាម បានចុះបង្រ្កាបករណីនេះ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ព្រមទាំងបានចាប់យកវត្ថុតាងរួមមានបៀចំនួន ៥០ហ៊ូ, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ប្រាក់រៀលចំនួន ៤,៤៨០,០០០រៀល, ម៉ូតូចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕ ដោយ ៖ លី ពៅ

ads banner