លោកជំទាវ គឹម សេដ្ឋានី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជាលើកទី៤
ភ្នំពេញ ៖ កាយរឹទ្ធិជាតិកម្ពុជាបានរៀបចំកិច្ចប្រជុំលេខាធិការដ្ឋានអចិន្ត្រៃយ៍សម្រាប់ត្រៀមរៀបចំមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ក្រោមវត្តមាន លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជានាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំអាគាររដ្ឋបាល
ចៅពញាហុក ។
កិច្ចប្រជុំនេះផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យលើរបៀបវារៈ និងកម្មវិធីមហាសន្និបាត
២. ពិនិត្យលើសេចក្ដីព្រាងធម្មនុញ្ញកាយរឹទ្ធិជាតិកម្ពុជា
៣. ពិនិត្យលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រកាយរឹទ្ធិជាតិកម្ពុជា ឆ្នាំ២០២៣-២០២៧
៤. ពិនិត្យ និងលើកទិសដៅសេចក្ដីព្រាងខ្លឹមសារ
៥. សៀវភៅរបាយការណ៍វឌ្ឍនភាព៤ឆ្នាំ (
-របាយការណ៍ និងសុន្ទរកថាឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
-សុន្ទរកថាសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
-ឯកសារពាក់ព័ន្ធ និងនីតិវិធីបោះឆ្នោត ៕ ដោយ-រ៉ាវុធ