អង់គ្លេសត្រៀមខ្លួនសម្រាប់ថ្ងៃក្ដៅបំផុត មិនធ្លាប់មាន

ឡុងដ៍៖ អង់គ្លេសអាចឃើញសីតុណ្ហភាពខ្ពស់លើសពី ៤០ អង្សារសេ ជាលើកដំបូង ខណៈដែលរលកកំដៅ ផ្លាស់ទីទៅភាគខាងជើងពីទ្វីបអឺរ៉ុប ។

ចក្រភពអង់គ្លេសបានប្រកាសអាសន្នជាតិ ដោយសារកំដៅប្រទេសអង់គ្លេស នាថ្ងៃចន្ទទី១៨ កក្កដានេះ ហើយកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលអាចជាថ្ងៃក្តៅបំផុត ដែលមិនធ្លាប់មានកត់ត្រាទុក ខណៈដែលកំដៅវាយប្រហារអឺរ៉ុបជាច្រើនថ្ងៃ ធ្វើដំណើរភាគខាងជើងទៅកាន់តំបន់ត្រជាក់ខ្លាំង ដោយកម្រ ហើយអគារនានានៅទីនោះ ត្រូវបានសាងសង់ ដើម្បីរក្សាកំដៅ ។

ចក្រភពអង់គ្លេសបានប្រកាសអាសន្នជាតិ និងបានចេញការព្រមាន “ក្រហម” ជាលើកដំបូងដែលមិនធ្លាប់មានរបស់ខ្លួនសម្រាប់កំដៅពិសេស មានន័យថា មានហានិភ័យសក្តានុពលដល់អាយុជីវិត ជាមួយនឹងសីតុណ្ហភាពដែលអាចឡើងដល់ ៤១ អង្សាសេ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍នេះ។

កំណត់ត្រាបច្ចុប្បន្នគឺ ៣៨.៧ អង្សាសេ ដែលមានកាលពីឆ្នាំ២០១៩ នេះបើយោងតាមការិយាល័យ Met ដែលជាសេវាអាកាសធាតុជាតិ របស់ចក្រភពអង់គ្លេស ៕ ប្រភពពី Nytimes, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner