អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះត្រួតពិនិត្យកន្លែងទឹកជនលិចផ្លូវ និងជួសជុលស្ពានឈើ ដើម្បីជូនប្រជាពលរដ្ឋ ធ្វើដំណើរ ខណៈទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ កក្កដា ២០២២នេះ លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំង រួមដំណើរដោយ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យមើលតាមបណ្តាកន្លែងមួយចំនួនដោយជំនន់ទឹកភ្លៀងជនលិច និងការស្តារដាក់លូដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់មួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំងខណៈទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាស្ទើររាល់ថ្ងៃ ។

លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា តំបន់ដែលរងការលិចដោយជំនន់ទឹកភ្លៀងក្នុងក្រុងកំពង់ឆ្នាំងរួមមាន ភូមិដំណាក់ពពូល និងភូមិទី៧ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលកំពង់កាយប្រឡាយ និង លូបង្ហូរទឹកចេញផងដែរ ។

ក្រោយការចុះពិនិត្យផ្នែកខាងលើរួចអភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវេន ក៍បានបន្តដំណើរចុះទៅពិនិត្យមើលស្ថានភាពនៅភូមិកណ្តាលសង្កាត់ផ្សារឆ្នាំង ដែលទំនប់បង្ហៀទឹករងការជនលិច កាត់ផ្តាច់ការធ្វើដំណើរឆ្លងកាត់ទៅមក និងបានចុះពិនិត្យស្ពានឈើចាស់ទ្រុឌទ្រោម មួយកន្លែង ។ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ឯកឧុត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តតាមរយៈ លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងចំនួន ២០០ដុល្លារ រួមនិងថវិកាអភិបាលក្រុងកំពង់ឆ្នាំងចំនួន ៣០ម៉ឺនរៀលទៀតបានប្រគលជូនលោកមេភូមិ សម្រាប់ធ្វើការជួសជុលស្ពាននេះឱ្យបានធើ្វដំណើរទៅមកបណ្តោះអាសន្ន ខណ:ផ្លូវនេះមមាញឹកក្នុងការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងពេលនោះផងដែរអភិបាលក្រុងកំពង់ឆ្នាំងបានបន្តចុះទៅពិនិត្យមើលព្រែកមួយកន្លែងទៀតនៅចំណុចព្រែកពពាំងដែលស្តិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ដើម្បីរិះរកវិធីទាក់ទងគ្រឿងចក្រយមមកកាយបើកផ្លូវរំដោះទឹកចេញ ខណ:ដែលគេបានបិទចោលយូឆ្នាំមកហើយដើម្បីបង្ហូទឹកទម្លាក់ទៅទន្លេ មួយផ្នែកមកខាងទំនប់ទ្វាទឹកខាងលើកុំឱ្យទឹកជន់លិចខ្លាំងពេក ។

ពាក់ពន្ធនិងជំនន់ទឹកភ្លៀងជនលិចកាត់ផ្តាច់ផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋដោយសារទឹកហូរពីផ្នែកខាងលើមកនិងជនលិចខ្លាំងពេក អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវេន បានធ្វើការអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ទៅទៀតនិងបានបញ្ជាឱ្យប៉ុសិ៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំងយកខ្សែមកចងកាត់ទទឹងលែងឱ្យធ្វើដំណើរមួយរយៈសិន រង់ចាំទឹកស្រកទៅវិញទើបធ្វើដំណើរបាន ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដឹកដីយកមកចាក់ទប់ការហូរច្រោះបាក់ផ្លូវនៅចំណុចទ្វាទឹកចំនួន ៨រថយន្តហើយនៅថ្ងៃនេះដែរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យរថយន្តដឹកថ្មយកមកដាក់ដើម្បីទប់ការហូរច្រោះបាក់នៅគល់ទំនប់ផ្នែកខាងត្បូងដើម្បីបញ្ចៀសការហូរច្រោះបាក់កាន់តែធំបន្តទៀត ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ២០២២នេះថា ស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្រ្តផ្សារក្រោម ទឹកមានកម្ពស់ ៥.៤១ម៉ែត្របើធៀប និងឆ្នាំ២០២១ កម្ពស់ទឹកទន្លេមានកម្ពស់ ៣.៦០ម៉ែត្រ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធាន
ទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះ
មហន្តរាយដោយធម្មជាតិមានភ្លៀង ផ្គរ ខ្យល់កន្រ្តាក់ ហើយក្នុងនោះសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងទន្លេក៏ដូចជាការធ្វើដំណើរតាម
ផ្លូវគោកសូមមេត្តារូតរះចូលផ្ទះឱ្យបានទាន់ពេលវេលាដើម្បីជៀសផុតពីគ្រោះមហន្តរាយផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ៕សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner