បណ្ឌិត្យសភានគរបាលកម្ពុជា បន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការរក្សាទុកទិន្នន័យលើ Cloud Storage

ដីឥដ្ឋ ៖ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រី បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី បច្ចេកទេសក្នុងការរក្សាទុកទិន្នន័យលើ Cloud Storage ដោយប្រើប្រាស់ One Drive និង GoogleDrive ឱ្យមានភាពល្អប្រសើរក្នុងការបំពេញការងារប្រចាំថ្ងៃ ។ វគ្គបណ្តុះបណ្តាល រយៈពេល ១ថ្ងៃ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជូនដល់មន្រ្តីនគរបាល កំពុងបម្រើការងារនៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

សិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ បង្រៀនដោយវរសេនីយ៍ឯក ឈឿង រ៉ាន់យ៉ា អនុប្រធានមន្ទីរចាត់ការ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។
គោលបំណងសំខាន់នៃការសិក្សាមុខវិជ្ជានេះគឺ ៖

  • សិក្ខាកាមទទួលបាននូវចំណេះដឹងជាមូលដ្ឋានគ្រឹះនៃការរក្សាទុក ឯកសារ ទិន្នន័យសំខាន់ៗ នៅលើ Cloud storage និង ផ្ទេរ, ទាញយកវិញនូវឯសារទាំងនោះដើម្បីប្រើប្រាស់
  • ការបង្កើតគណនីជាមួយក្រុមហ៊ុន Cloud Storage
  • យល់ដឹងរួមអំពីអ្វីទៅ Cloud Storage គុណសម្បត្តិ និងគុណវិប្បត្តិ
  • យល់ច្បាស់ពីដំណើរនៃ Cloud Storage
  • ចេះរៀបបង្គើតគណនី Gmail Account Microsoft Email
  • ចេះនូវច្បាស់នូវការ Upload Files, Transfer Files, Down load files, Delete files។

ជាលទ្ធផលនៃវគ្គសិក្សាទទួលបានតាមរយៈការដាក់ឱ្យសិក្ខាកាមប្រឡងពីសំណាក់វាគ្មិនបន្ទាប់ពីបញ្ចប់មេរៀន ឃើញថា សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលមានការយល់ខ្លឹមសាររួមនៃមេរៀន និងយល់ច្បាស់អំពីបច្ចេកទេសទុកទិន្នន័យលើ Cloud Storage ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner