ពន្លឿនការយល់ដឹងបច្ចេកវិទ្យាប្រតិបត្តិការងារនាសម័យឌីជីថល

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដា្ឋនកីឡាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត១សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា ពិតជាមានសារៈសំខាន់ ដើម្បីពន្លឿនការយល់ដឹងបច្ចេកវិទ្យាប្រតិបត្តិការងារ ក្នុងសម័យឌីជីថល។

ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡាឱ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងសិទ្ធផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។

ស្ថិតក្នុងការងារ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡានេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញយុទ្ធសាស្ត្រចំនួន៥ចំណុចសំខាន់ៗ។ យើងសង្កេតឃើញចំណុចស្នូលក្នុងចំណោមកិច្ចការអនុវត្តយុទ្ធសាស្ត្រទាំងនោះ ការបណ្តុះបណ្តាល និងស្រាវជ្រាវអប់រំកាយ និងកីឡា គឺជាតួអង្គមួយដ៏សំខាន់ ដែលយើងត្រូវយកទុកដាក់ ដូចដែលសកម្មភាពឆ្លើយតប តាមរយៈវគ្គបណ្តុះបណ្តាល យើងកំពុងរៀបចំនា ពេលនេះ។

គ្រប់វិស័យទាំងអស់កំពុងតែខិតខំស្តារ និងវិល ទៅរកស្ថានភាពប្រក្រតីភាពតាមគន្លងថ្មី។ កូវីដ១៩ក៏បានបង្កជាបញ្ហា និងឧបសគ្គ ជាច្រើនដល់ការអនុវត្តការងារក្នុងវិស័យកីឡា ជាក់ស្តែងរយៈពេលកន្លងមកនេះ ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំត្រូវបានពន្យាពេលជាហេតុធ្វើឱ្យកីឡាករធ្លាក់ចុះនូវសមត្ថភាព ក្នុងការត្រៀមចូលប្រកួតព្រឹត្តិការណ៍ SEA Games ២០២៣។ ក្នុងនាមជាប្រតិបត្តិករនៃវិស័យកីឡា គឺពិតជាត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងត្រូវស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសជំរុញឱ្យមន្រ្តីអនុវត្តការងារ ត្រូវពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យាប្រតិបត្តិការងារនាសម័យឌីជីថល។

ឯកឧត្តមអគ្គនាយកកីឡាបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រងត្រាប់ និងកត់ត្រានូវចំណុចល្អៗដែលគ្រូឧទ្ទេសបានពន្យល់ និងណែនាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ខ្លួនឯងផង និងដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលការងារតាមអង្គភាពរបស់ខ្លួនផង។

យោងតាមប្រធានវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា វត្ថុបំណងនៃវគ្គនេះ គឺធ្វើឡើងដើម្បីស្វែងយល់ពីបរិបទធ្វើការងារថ្មីក្នុងសម័យបច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់ កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងគ្រោងការងារដោយសិក្សាលើការរៀបចំ និងចូលកិច្ចប្រជុំអនឡាញ ស្វែងយល់ពីកម្រិតមូលដ្ឋាននៃសុវត្ថិភាពទិន្នន័យ ប្រើប្រាស់បច្ចេកវិទ្យា Cloud Storage ដើម្បីគ្រប់គ្រងទិន្នន័យ ដែលប្រមូលបាន ការប្រើប្រាស់កម្មវិធី Excel និង Google Sheet ក្នុងវិស័យស្ថិតិ ស្វែងយល់ពីវិធីចរចា និងសម្របសម្រួលក្នុងការប្រមូលយក កំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំង ទិន្នន័យ និងចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរ សម្រាប់ការចុះស្រង់ស្ថិតិ ព្រមទាំងការវិភាគ និងពន្យល់លទ្ធផលស្ថិតិផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner