សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៥៤នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៦ករណីទូទាំងប្រទេស ថ្ងៃទី១៨ កក្កដា

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក។

របាយការណ៍ដដែល បានបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖ ជួញដូរ ១២ករណី ឃាត់ ៣១នាក់ (ស្រី ៣នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១១នាក់។ បើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ ២នាក់។ ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់ (ស្រី ២នាក់)។ សម្រាប់វត្ថុតាង ដែលចាប់យកបានសរុប ក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មេីនិង ៤២៩០៧,៦៤ក្រាម និង ២៥កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ១៩៥២,០ក្រាម, អុិចស្តាសុី (mdma) ស្មេីនិង ១០៦,០ក្រាម។

ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព ១មន្ទីរ : ជួញដូរ ៣ករណី ឃាត់ ១៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ៤២៨៧៩,២១ក្រាម, Ke ១៩៥២,០ក្រាម និង MDMA ១០៦,០ក្រាម។ ២បាត់ដំបង : រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៨៧ក្រាម។ ៣កំពង់ឆ្នាំង : បើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ ២នាក់។ ៤កណ្តាល : ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ០,៣១ក្រាម និង ៧កញ្ចប់តូច។ ៥រាជធានីភ្នំពេញ : ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ៣ករណី ចាប់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ២៤,២៥ក្រាម។ ៦ត្បូងឃ្មុំ : រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤កញ្ចប់តូច។ កងរាជអាវុធហត្ថ ៖ ២អង្គភាព ១កំពង់ចាម : ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។ ២កណ្តាល : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៤កញ្ចប់តូច ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner