រដ្ឋមន្រ្តីក្រសួងការងារ៖ ការបង្កើតឱ្យមានរបបសន្ដិសុខ សង្គមផ្នែក ប្រាក់ សោធន គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងថាការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយ របស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាត ប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាព សុខ ដុមរមនានៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះកាលព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ ក្នុងពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃ របស់ ខ្លួន ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ដែល រៀបចំដោយបេឡាជាតិសន្ដិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការ ដៃ គូអភិវឌ្ឍន៍ តំណាងនិយោជក សហជីព និងកម្មករនិយោជិត ប្រមាណ ១ ២០០នាក់ នៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅ ខណ្ឌជ្រោយចង្វារ ។

ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុក ជាអគ្គនាយក ប.ស.ស. បានរាយការណ៍អំពីវឌ្ឍនភាព ការងារកន្លងមក របស់ ប.ស.ស. ។ ឯកឧត្តមបាន បញ្ជាក់ថា របប សន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតនៃវិស័យ ឯកជន គឺជាប្រវត្តិសាស្ត្រនៃវិស័យសន្តិសុខសង្គមកម្ពុជា ដែលមាន ស្ថាប័ន ប.ស.ស. ជាប្រតិបត្តិករតែមួយគត់ ដែលកន្លងមក ថ្នាក់ដឹកនាំ បុគ្គលិក នៃស្ថាប័ន ប.ស.ស. តែងតែចាត់ទុកខ្លួនឯងជាអ្នកបម្រើ ប្រជាជនដ៏ពិតប្រាកដ តាមរយៈការផ្តល់សេវាសាធារណៈ ដោយ អាកប្បកិរិយាទន់ភ្លន់ ទទួលខុសត្រូវ ប្រកបដោយមនសិការវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារ ជាច្រើនគួរជាទីមោទនៈ។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានបញ្ជាក់ទៀតថា កន្លងមក ប.ស.ស. បានអនុវត្តរបបសន្ដិសុខសង្គមចំនួនពីររួចហើយ ដែល ក្នុងនោះ របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់វិស័យ ឯកជន មានសហគ្រាសចុះបញ្ជីសរុបចំនួន ១២ ៧៥៧សហគ្រាស បានផ្តល់តាវកាលិកហានិភ័យការងារ សរុបចំនួន ៣៥៨ ២៤៩ ករណី ចំណែកវិស័យសាធារណៈ បានចុះបញ្ជីសរុបចំនួន ៣៥ក្រសួង ស្ថាប័ន បានផ្ដល់តាវកាលិកសរុបចំនួន ៣៣ករណី ស្រីចំនួន ៦ករណី។ ដោយ ឡែកការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១២ ៧៥៥សហគ្រាស និងមានសមាជិក ប្រើប្រាស់សេវាចំនួន ៩ ៣៩៩១៣៧ករណីចំណែកវិស័យសាធារណៈ បានចុះបញ្ជីសរុបចំនួន ៣៩ ក្រសួង ស្ថាប័ន។ ក្នុងនោះមាន សមាជិក សរុប ៤២៧ ០១៣នាក់ មានសមាជិកប្រើប្រាស់សេវាចំនួន ៨២៦ ៨៥៤ករណី គិតត្រឹមខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបញ្ជាក់ថា ប្រសិនបើគ្មានរបប សន្ដិសុខសង្គមផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូន ដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាន។ នោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល។ ប៉ុន្ដែ នៅពេល ដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួល បាន ប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិត ថ្លៃផង ដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា ពិធីផ្សព្វផ្សាយលើកទី៥ នាព្រឹក នេះ គឺជាព្រឹត្តិការណ៍ដ៏ធំរបស់យុទ្ធនាការ ៩០ថ្ងៃ ស្ដីពីការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារដើម្បីបញ្រ្ជាបការយល់ដឹងឱ្យកាន់តែច្បាស់ និងឆាប់រហ័សជូនដល់និយោជក និងកម្មករនិយោ ជិតនៅទូទាំងប្រទេស ដែលមានកាតព្វកិច្ចដ៏សំខាន់ ក្នុងការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីកិច្ច ប្រជុំ លើកទី៥ នេះ ក្រុមការងារពាក់ព័ន្ធនិងធ្វើការចុះផ្សព្វផ្សាយដោយ ផ្ទាល់ នៅតាមតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំង ២៥រាជធានីខេត្ត និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមសហការផ្ដល់ទីតាំង និងអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការយល់ដឹង កាន់ តែច្បាស់អំពីការចូលរួមអនុវត្តកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលត្រូវ ទទួលបាន ជាពិសេសបន្ទាប់ពីទទួលបានការផ្សព្វផ្សាយរបប សន្ដិសុខ សង្គមផ្នែកប្រាក់សោធននេះរួច ត្រូវផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលរ ស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់។ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner