ថ្នាក់ដឹកនាំខេត្ត រួមនឹងមន្ត្រីរាជការប្រារព្ធរុក្ខទិវាលើកទី ៩ កក្កដា ឆ្នាំ២០២២
កំពង់ឆ្នាំង ៖ ការប្រារព្ធកម្មវិធីរុក្ខទិវាឆ្នាំនេះបានធ្វើនៅក្នុងបរិវេណវត្តទូលខ្សាច់ ស្ថិតនៅភូមិទូលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើនៅថ្ងៃទី១៩ ខែ
កក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណជាង៤០០នាក់ ។
ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោល
នយោបាយជាតិដាំព្រៃឈើឡើងវិញ
ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបានចាត់ទុកការស្រឡាញ់ព្រៃឈើ ការ
ចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំន្នឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្ម មិនតែប៉ុណ្ណោះព្រៃឈើក៍ជាផ្នែកមួយនៃវិស័យទេសចរណ៍ធម្មជាតិបៃតងផងដែរ ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួមអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នាថែមទៀតនៅពេលអនាគត។
តាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថាក្នុងថ្ងៃនេះរដ្ឋបាលព្រៃឈើបាននាំយកកូនឈើចំនួន ១១០០ដើម ក្នុងនោះកូនបេង
២៥០ដើម ក្រញូង ៣០០ដើម ធ្នង់ ២០០ដើមគគីរ ១៥០ដើម និងសាគូរ៉ាចំនួន២០០ដើម ដើម្បីដាំក្នុងបរិវេណវត្តទួលខ្សាច់យើងនេះ ៕
សុខ គឹមសៀន