ប្រមុខការទូតរុស្ស៊ី ជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ ជុំវិញសកម្មភាពជីវសាស្រ្តយោធាអាមេរិក នៅលើពិភពលោក

ម៉ូស្គូ៖ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បំផុត ចំពោះសកម្មភាពជីវសាស្ត្រយោធារបស់មន្ទីរបញ្ចកោណជុំវិញពិភពលោក។

ផ្អែកតាមអត្ថបទខាងលើនេះ កាសែត Izvestia បានចេញផ្សាយថា មានភស្តុតាងជាច្រើននៃការពិសោធន៍ឧក្រិដ្ឋកម្មរបស់មន្ទីរបញ្ចកោណ ជាមួយភ្នាក់ងារបង្ករោគដ៏គ្រោះថ្នាក់បំផុត ក្នុងការបង្កើតអាវុធជីវសាស្រ្តដែលធ្វើឡើងក្រោមការដឹកនាំ នៃការស្រាវជ្រាវដោយសន្តិភាព។

ជាមួយគ្នានេះ លោក ឡារូវ បានរិះគន់សកម្មភាពលាក់កំបាំងរបស់មន្ទីរបញ្ចកោណនៅអ៊ុយក្រែន ដែលធ្វើឡើងតាមរយៈភ្នាក់ងារកាត់បន្ថយការគំរាមកំហែងផ្នែកការពារជាតិរបស់ខ្លួន។

បើតាមលោក ឡារូវ ដានដែលយោធារុស្ស៊ីបានរកឃើញនៅក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រយោធានៅតំបន់ដុនបាស់ និងតំបន់ជាប់គ្នា បានបង្ហាញយ៉ាងច្បាស់ថា មន្ទីរបញ្ចកោណបានបំពានដោយផ្ទាល់លើអនុសញ្ញា ស្តីពីការហាមឃាត់អាវុធជីវសាស្ត្រ និងជាតិពុល (BTWC)។

លោក ឡារូវ បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានបង្ហាញឯកសារទៅទីក្រុងវ៉ាស៊ីនតោន និងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នីតិវិធីត្រូវបានផ្តួចផ្តើមនៅក្រោម BTWC ដើម្បីទាមទារឱ្យមានការពន្យល់។

លោកថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវ នៃសកម្មភាពរបស់ខ្លួន ដោយនិយាយថា ការស្រាវជ្រាវជីវសាស្រ្តទាំងអស់នៅអ៊ុយក្រែន គឺមានលក្ខណៈសន្តិភាព និងស៊ីវិលទាំងស្រុង ប៉ុន្តែមិនមានភស្តុតាងណាមួយនៃរឿងនេះទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner