ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ស្តីពីការបង្កើតក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សា សំណើរ និងសំណូមពរ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ លើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំការផ្ទេរការងារបុគ្គលិកនៃក្របខណ្ឌមន្ត្រីពន្ធនាគារ និងកញ្ចប់ថវិការរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ព្រមទាំងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់របបសោធននិវត្តន៍ និងសោធបាត់បង់សមត្ថភាពការងារ ចំពោះក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និង ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ដោយមានការ អញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើការបង្កើតឱ្យមានក្រុមការងារនេះឡើង គឺដើម្បីពិនិត្យ និងពិភាក្សា សំណើរ និងសំណូមពរ របស់អគ្គនាយកដ្ឋានពន្ធនាគារ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner