ប្រធានFFC អនុញ្ញាតឲ្យមន្ត្រី FIFA ពិភាក្សាលើគម្រោងអភិវឌ្ឍន៍បាល់ទាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Niko Nhouvannasak អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍរបស់ FIFA និងកញ្ញា Alexandra Huete Ramos អ្នកសម្របសម្រួលគម្រោងបាល់ទាត់តាមសាលារបស់ FIFA ជួបសំណេះ សំណាលលើហេដ្ឋារចនាសម្ព័ន្ធកីឡា និងសិក្សាលើគម្រោងអភិវឌ្ឍន៍កីឡាករថ្នាលនៅតាមសាលារៀនចាប់ពីអាយុ៦ ដល់១៤ឆ្នាំ និងកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់តាមបណ្តារាជធានី-ខេត្ត។
ក្រោយបញ្ចប់បេសកកម្មត្រួតពិនិត្យទីលានកីឡាបាល់ទាត់សាលាតម្រង់ទិសនៅតាមរាជធានី-ខេត្ត ដើម្បីរៀបចំគម្រោងពិធីសម្ភោធទីលានទាំង២៥រាជធានី-ខេត្ត។ ទីលានកីឡាបាល់ទាត់សាលាតម្រង់ទិស គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមរយៈថវិកា សហព័ន្ធកីឡាបាល់ទាត់កម្បុជា រួមជាមួយជំនួយរបស់ FIFA ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១ នៃការសាងសង់ទីលានកីឡាបាល់ទាត់ស្មៅធម្មជាតិស្តង់ដាតាមបណ្ដារាជធានី-ខេត្ត ក្នុងគោលដៅអភិវឌ្ឍយុវជនគ្រប់កម្រិត ដើម្បីបង្កើនធនធានកីឡាករសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ទៅថ្ងៃអនាគត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner