ធ្លាក់ភ្លៀងខ្លាំង បង្កទឹកជំនន់ នៅតាមដងផ្លូវក្រុងបាងកក

ទឹកជំនន់បង្កឡើងដោយទឹកភ្លៀង ត្រូវបានគេរាយការណ៍ថា មានលើទីតាំងជាច្រើនក្នុងទីក្រុងបាងកក នាព្រឹកថ្ងៃទី២១ កក្កដា ២០២២។ រាជធានីបាងកកត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង កាលពីយប់ថ្ងៃពុធ។ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ពីទឹកជំនន់នៅ ២៦ទីតាំង កាលពីយប់ថ្ងៃពុធ ហើយទឹកនៅមានប្រមាណ ១០ទីតាំង នៅលិចនៅឡើយ រហូតដល់ព្រឹកថ្ងៃទី២១ កក្កដានេះ។

ផ្លូវទាំងនោះរួមមានផ្លូវ Sukhumvit 26 និង Sukhumvit 39 ផ្នែកមួយនៅលើផ្លូវ Lat Phrao ពីប្រឡាយ Chao Khun Sing រហូតដល់ផ្លូវ Lat Phrao 122 ផ្នែកនៃផ្លូវ Pattanakan ផ្លូវ Sukhumvit 71 និងផ្នែកមួយនៃផ្លូវ Srivara។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថៃថា ភ្លៀងនឹងកើនឡើងទូទាំងប្រទេស រួមទាំងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារឥទ្ធិពលខ្យល់មូសុងខ្លាំងនៅភាគខាងជើង និងភាគឦសាន និងខ្យល់មូសុងលើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner