ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌមានជ័យ បន្តនាំយកអំណោយឧបត្ថម្ភជូនពលរដ្ឋចាស់ជរាគ្មានទីពឹង និងជនពិការ ១៣គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានបន្តដឹកនាំក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ថវិកា មួយចំនួន ឧបត្ថម្ភជូនផ្ទាល់ដៃដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ រួមមានចាស់ជរា ជនពិរការ សរុបចំនួន១៣គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដើម្បីជួយសម្រួលដោះស្រាយទុក្ខលំបាកជីវភាពប្រចាំថ្ងៃខណៈដែលប្រជាពលរដ្ឋពួកគាត់រស់នៅក្នុងស្ថានភាពលំបាក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង ១៣គ្រួសារ ត្រូវតែខិតខំប្រឹងប្រែងតស៊ូឡើង ហើយកុំអស់សង្ឃឹម បន្តប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋាន ពិនិត្យដោះស្រាយជីវភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ខាងលើក្នុងនោះ នៅភូមិ សន្សំកុសល៣ ចំនួន១១គ្រួសារ សន្សំកុសល១ ចំនួន ០១គ្រួសារ និងភូមិចំរើនផល០៣ចំនួន ០១គ្រួសារ ) ដោយក្នុង០១គ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺរៀល អង្ករ០១ការ៉ុង និងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ ៕ ដោយ / សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner