ថៃថា មានរញ្ជូយដីនៅមីយ៉ាន់ម៉ា ហាក់ញ័រដល់ខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ

បាងកក៖ ខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ ត្រូវបានរាយការណ៍ថា ហាក់ដូចជាញ័រ រងឥទ្ធិពលពីការរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ។ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី២២ កក្កដានេះ មិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ ឬរបួសដែលបណ្តាលមកពីការរញ្ជួយដីនេះនៅឡើយទេ។

នាយកដ្ឋានអង្កេតការរញ្ជួយដីថៃបាននិយាយថា ការរញ្ជួយដីកម្រិត ៦.៤ រិចទ័រដំបូង ត្រូវបានចាប់បាន បន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅប្រទេសមីយ៉ាន់ម៉ា ចំណុចកណ្តាលនៃការរញ្ជួយដីនេះត្រូវបានគេរកឃើញប្រហែល ៨៧ គីឡូម៉ែត្រ ទៅភាគឦសាននៃស្រុក Mae Sai នៃខេត្ត Chiang Rai ។

ការរញ្ជួយដីកម្រិតស្រាលៗជាច្រើនត្រូវបានចាប់បាន នៅពេលក្រោយ ជាមួយនឹងការរញ្ជួយកម្រិត ៥.៣ រិចទ័រចុងក្រោយត្រូវបានកត់ត្រា នៅម៉ោង ៥៖២២នាទីព្រឹក។ នាយកដ្ឋាននេះរាយការណ៍ទៀតថា ការរញ្ជួយដីអាចកើតមាននៅក្នុងស្រុក Muang, Mae Chan, Chiang Khong និង Chiang Saen និងស្រុក Muang នៃខេត្ត Chiang Rai ៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner