ជំងឺអុតស្វារកឃើញជាលើកដំបូង នៅប្រទេសថៃ

បាងកក៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) នៃប្រទេសថៃ បានរាយការណ៍ថា ប្រទេសនេះបានកត់ត្រាករណីដំបូង នៃជំងឺអុតស្វា។ ប្រភពថា ករណីដំបូង នេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញលើបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា ទៅកាន់តំបន់ទេសចរណ៍ភូកេត។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DDC បាននិយាយថា ក្រុមស៊ើបអង្កេតរួមគ្នាមួយក្រុម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្ត Phuket កាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ទីរពេទ្យសង្ស័យថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺរបស់ខ្លួនមានរោគសញ្ញាជំងឺស្វា។ កាលពីសប្តាហ៍មុន អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានគ្រុនក្តៅ ក្អក ឈឺបំពង់ក និងហៀរសំបោរ។ គាត់ក៏មានកន្ទួល និងដំបៅនៅតំបន់ប្រដាប់ភេទរបស់គាត់ ហើយវាបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ និងមុខរបស់គាត់។

ការធ្វើតេស្តមន្ទីរពិសោធន៍ PCR ពីមជ្ឈមណ្ឌលព្យាបាលជំងឺឆ្លងនៃកាកបាទក្រហមថៃ បានរកឃើញថា បុរសនោះកើតជំងឺគ្រុនពោះវៀន កាលពីថ្ងៃអង្គារ។ ក្រោយមក គាត់ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ DDC ថាមានមេរោគអុតស្វា កាលពីថ្ងៃព្រហស្បតិ៍៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner