សម្ដេចតេជោ ហ៊ុន សែន “ប្រវតិ្ដសាស្រ្ដនៃកម្ពុជា គឺភសក្ដុតាងបញ្ជាក់ពីដំណើរតស៊ូប្ដូរផ្ដាច់ ដើម្បីជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា”
ផ្តើមចេញពីដំណើរតស៊ូជាមួយនឹងទឹកចិត្តមុះមុតដ៏មហិមា ដោយយកជីវិតជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី កម្មាភិបាល ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបយង់ឃ្នងរបស់បនឃាតករខ្មែរក្រហម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងប្រវាប្រទាញកម្ពុជាផុតពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃ គំនរផេះផង់ វាលពិឃាត ថ្លុកឈាម គំនរឆ្អឹង ជាង៤០ឆ្នាំមកនេះ ដោយឆ្លងកាត់ឧបសគ្គយ៉ាងលំបាករាប់ពាន់ជំពូកក្នុងដំណើរការរកសុខសន្តិភាព និងកសាងជាតិ ទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះ គឺជាតឹកតាង និងសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន នៃកិច្ចខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់អគ្គមគ្គទេសក៍នៃសន្តិភាពតេជោសែន និងឥស្សរជន យុទ្ធជន យុទ្ធនារី កម្មាភិបាល ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរតស៊ូ #ប្រវតិ្ដសាស្រ្ដនៃកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ដើម្បីជាតិមាតុភូមិ #សម្ដេចតេជោហ៊ុនសែន #ឥស្សរជនឆ្នើមកម្ពុជា #ប្រជាជនកម្ពុជា