រថយន្តស៊េរីទំនើប RangRover មួយគ្រឿងរងការបាញ់ប្រហារជាច្រើនគ្រាប់ ខណៈជនបរទេស ២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ជនបរទេស ២នាក់បានរបួសធ្ងន់ និងរកមន្ទីពេទ្យដោយខ្លួនឯងដើម្បីសង្គ្រោះជីវិត បន្ទាប់ពីបើករថយន្តម៉ាកRangRover រួចត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទី រំលង់អធ្រាត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ចំនុចមុខមន្ទីរសម្ភព សុខភាពស្រ្តី ភូមិលូ សង្កាត់ ស្វាយ់ប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលជនរងគ្រោះជិះម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខ កម្ពជា JS.3333 នៅលើរថយន្ត មានស្នាមគ្រាប់កាំភ្លើងបាញ់ទីខ្លះចំនួន ០៧កន្លែង ដោយទ្វារ ខាងឆ្វេង០១គ្រាប់ ទ្វារក្រោយខាងឆ្វេងចំនួន ០៤គ្រាប់ កង់ក្រោយខាងឆ្វេងចំនួន៍០១គ្រាប់ និង កញ្ចក់ក្រោយ ០១គ្រាប់ សរុបចំនួន ០៧គ្រាប់ ។

គួរបញ្ចាក់ថា នៅកន្លែងកើតហេតុមិនមានប្រភពណាអាចបញ្ជាក់បានថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ និងការបាញ់ប្រហារ ក៏មិនដឹងថាកើតឡើងនៅ ចំនុចណាដែរ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនមានការភ្ញាក់ផ្អើល គេគេឃើ ញរថយន្តម៉ាក RangRover ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិស ដៅពីជើងទៅត្បូង ដូចកំពុងរត់គេចខ្លួនពីអ្វីមួយអញ្ចឹង ក្នុងល្បឿនលឿន ទាំងស្ថានភាពរថយន្តបែកកង់ក្រោយខាងឆ្វេងខ្ទេច។ ខណៈរថយន្តធ្វើ ដំណើរមកដល់ចំនុចកើត ហេតុ ក៏ឈប់រថយន្ត ហើយមានបុរស២នាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានរត់សម្រុកទៅគោះទ្វារ សុំការសង្គ្រោះនៅមន្ទីរសម្ភព។

តាមប្រភពពីគិលានុបដ្ឋាកយិកា របស់មន្ទីរសម្ភពសុខភាពស្រ្តី បានប្រាប់ សមត្ថកិច្ចឲ្យដឹងថា គាត់ឃើញបុរសជនបរទេស ២នាក់ ខ្លួនសុទ្ធតែឈាមបានមកគោះទ្វារកញ្ចក់សុំការសង្គ្រោះ ។ ដោយសារតែរបួសធ្ងន់ធ្ងរ ពួកគាត់មិនហ៊ានទទួលទេ ហើយបានណែនាំឲ្យទៅមន្ទីរពេទ្យផ្សេង និយាយចប់ បុរសទាំងពីរនាក់ ក៏ចេញទៅបាត់ទៅ បន្សល់រថយន្តនៅទីនេះ ដោយពួកគាត់មិនដឹងថាទៅមន្ទីរពេទ្យណាទេ។

ក្រោយកើតហេតុ សមសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរថយន្តហើយយក រថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌឫស្សីកែវ និង ស្វែងរកម្ចាស់រថយន្តមកបំភ្លឺ ទើបបន្តនិតិវីធីនៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner