មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជម្រុញមន្ត្រីក្រោមឱវាទ ខិតខំបង្កា ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ខេត្តព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងជម្រុញបែបនេះ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តចំនួន ១២នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវទទួលបានការតម្លើងឋានន្តរស័ក្តិ នៅក្នុងថ្ងៃនេះ មានចំនួន ១២នាក់ គឺ ចាប់ពីថ្នាក់ព្រិន្ទបាលឯក ដល់ថ្នាក់អនុសេនីយ៍ទោ ដែលបានអនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងក្រើនរំលឹក និងជម្រុញ ដល់យោធិនដែលទើបត្រូវបានតម្លើងឋានន្តរស័ក្តិទាំង ១២នាក់ ក៏ដូចនាយ និងពលអាវុធហត្ថទាំងអស់ ឲ្យខិតខំអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវពង្រឹងលើការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ទៅតាមគោលការណ៍របស់ កងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវខិតខំរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ពិសេស បទល្មើសគ្រឿងញៀន អំពើចោរកម្ម និងបទល្មើសធនធានធម្មជាតិផងដែរ ដែលបាន និងកំពុងកើតឡើងនៅក្នុងដែនដីដែលខ្លួនគ្រប់គ្រង ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner