នគរបាលកម្ពុជា ឈ្នះមេដាយមាសដំបូង ពីព្រឹត្តិការណ៍ WPFG នៅហូឡង់

ហូឡង់៖ អបអរសាទរ កីឡាករ នង គ្រឹះស្នា ដណ្តើមបានមេដាយមាស ១គ្រឿងដែលជាមេដាយមាសដំបូងជូនកម្ពុជា និងអង្គភាព លើវិញ្ញាសាJiu jitsu អាយុ ៤០ឆ្នាំឡើង ក្នុងប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

គួរជម្រាបជូនថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹង ទាំងថវិកា និងស្មារតី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ដូចជាការជួយជំរុញលើកទឹកចិត្តពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបអង្គភាពកីឡានគរបាលជាតិកម្ពុជាចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីដែលមានសមត្ថភាពខ្ពស់ និងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់អស់ពីកម្លាំងកាយចិត្តយ៉ាងខ្ជាប់ខ្ជួន តាំងពី០៦ខែមុនមកម្ល៉េះ ដេីម្បីត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់។

ប្រភេទកីឡាដែលបញ្ជូនចេញទៅប្រកួតប្រជែងលើកនេះទាំង០៦រួមមាន៖ តេក្វាន់ដូ WT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner