ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលបំផុត សម្រាប់ការចរចា  និងដោះស្រាយបញ្ហាប្រទាក់ក្រឡាចាស់ថ្មីនានា។ លោកអ្នកមានទស្សនៈ វិស័យវែងឆ្ងាយ និងទូលំទូលាយ ដែលធ្វើអោយអ្នកអាចយល់ដឹង និងរកវិធីសាស្រ្តអនុវត្តន៍ ការងារដោយបញ្ចៀសអស្ថេរភាពបានយ៉ាងល្អ។ ថ្ងៃនេះ ប្រសិនបើអ្នកមានដើមទុន សូមកុំ ខ្លាចក្នុងការវិនិយោគ ពីព្រោះផលចំណេញនឹងកើតឡើងទ្វេរដង ហើយឈ្មោះលោកអ្នកក៏ ទទួលបានការកត់សម្គាល់ផង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ក្នុងពេលនេះការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែ សូមប្រកាន់ខ្ជាប់ភាពសមហេតុផល។ ក្នុងនោះទំហំការងាររបស់អ្នកអាចនឹងមានច្រើនជា ប្រក្រតី ដូច្នេះសូមជ្រើសរើសការងារអាទិភាពទើបប្រសើរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំបង្ខំខ្លួននៅកន្លែងការងារហួសម៉ោង។ ជាការពិតលោកអ្នកអាចស្នើសុំជំនួយបាន យ៉ាងពេញលេញ មនុស្សទាំងនោះគឺគាំទ្រលោកអ្នកណាស់។ ក្រៅពីនេះលោកអ្នកមាន សេចក្តីសុខផ្លូវចិត្តច្រើន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងការងារ និងអាជីវកម្មកំពុងមានភាពរឹងស្ទះ ដែលធ្វើឲ្យអ្នកពិបាកឆ្ពោះទៅដល់គោលដៅ។ កំហុសតូចតាចហាក់មិនសមនឹងបង្កើតបញ្ហា ប៉ុន្តែជាការពិតវាមានលទ្ធភាពរំខានគោលដៅរបស់អ្នកដោយងាយ។ ក្រៅពីនេះ អ្នកពិបាក ស្វែងយល់ពីស្ថានភាពដែលនៅជុំវិញខ្លួនណាស់ ពីព្រោះភាពពិត និងក្លែងក្លាយហាក់នៅ ប្រកៀក និងមិនអាចបែងចែកដោយងាយ។ ចំពោះការសន្ទនា ឬឃោសនាប្រហែលជារឿង ដែលត្រូវប្រយ័ត្នឲ្យបានក្នុងកំរិតអតិបរិមា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយ បញ្ហា ឬធ្វើការពិភាក្សាលើកិច្ចការមុខជំនួញនោះទេ។ ឧបស័គ្គថ្ងៃនេះច្រើនកើតឡើងច្រើន ពិសេសរវាងទំនាក់ទំនងនឹងមនុស្សរួមក្រុម។ ប្រហែលជាអ្នកត្រូវផ្លាស់ប្តូរវិធីសាស្រ្តអនុវត្តន៍ ការងារខ្លះ ហើយធ្វើយ៉ាងណារក្សាគំលាតពីរឿងរ៉ាវរបស់អ្នកដទៃ រួមទាំងផលប្រយោជន៍ ផងដែរ។ លើសពីនេះ ចំពោះហេតុការទាំងឡាយណាដែលមិនច្បាស់ គឺមិនគួរពាក់ព័ន្ធតែ ម្តងទើបប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការល្អ ប្រសើរជាប្រក្រតី។ ក្នុងពេលនេះ លោកអ្នកអាចរក្សាស្ថានភាពចាស់ ឬធ្វើការផ្លាស់ប្តូរទៅ តាមបំណង ដោយសារផលលាភមានកំរិតស្មើគ្នាតែម្តង។ លើសពីនេះ ប្រហែលជានៅក្នុង អនាគតដ៏ខ្លីខាងមុខនេះ​ ការងាររបស់អ្នកនឹងត្រូវលើក កម្ពស់ ឬកែលម្អស្ថានភាពហរិញ្ញវត្ថុ។ ដោយឡែក សូមលោកអ្នកតបការចាកចេញដំណើរនៅរវាងពេកព្រឹកព្រលឹម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះ ផលលំបាកដែលអ្នកត្រូវប្រឈម មានកំរិតខ្ពស់។ លោកអ្នកពិបាកនឹងស្វែងយល់ ហើយដោះស្រាយបញ្ហានោះដោយខ្លួនឯង ណាស់។ ដូច្នេះសូមកុំចំណាយពេលវេលាចោល ហើយដាក់បន្ទុកការងាររបស់អ្នកប្រឈម នឹងបញ្ហាឲ្យសោះ សូមស្នើរកជំនួយពីមនុស្សដែលទុកចិត្តនៅក្បែរខ្លួន។ ចំពោះការចូលរួម ជាសមាជិកក្នុងក្រុមថ្មី ប្រហែលជាមិនគួរធ្វើនៅថ្ងៃនេះទេ។ ដោយឡែក សូមរកពេលវេលា សម្រាក និងពិនិត្យសុខភាពជាប្រចាំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចសហការនៅក្នុងថ្ងៃនេះមានមនុស្សរួម ក្រុមភាពរលូនណាស់។ ផែនការ និងយុទ្ធសាស្រ្តអនុវត្តន៍របស់អ្នកតែងទទួលបានការ គាំទ្រមិនដាច់។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាដែលមានតុល្យភាពបំផុតលើផ្នែកហិរញ្ញវត្ថុ ដូច្នេះមិនមានអ្វីដែលត្រូវបារម្ភលើរឿងលុយកាក់នោះទេ។ ចំពោះទំនាក់ទំនងនានាក្នុង អាជីព ក៏ប្រសើរណាស់ដែរ ដៃគូជំនួញមានភាពស្មោះត្រង់ និងជួយជ្រោមជ្រែងលោកអ្នក យ៉ាងពេញទំហឹង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ឥឡូវនេះមិន មិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីចាក ចេញពីស្ថានភាពចាស់នោះទេ។ សូមរងចាំពេលវេលាល្អប្រសើរជាងនេះ នៅថ្ងៃខាងមុខ។ លើសពីនេះ សូមកុំទាន់ទទួលយកការផ្តល់ជូនលឿនពេក ល្បិចកលហាក់នៅបង្កប់ជាមួយ នឹងភាពរីកច្រើន ឬកត្តាវិជ្ជមានទាំងឡាយ។ សូមបន្តការងារចាស់ ហើយព្យាយាមទទួលខុស ត្រូវឲ្យបានជានិច្ច។ ចំពោះការជឿទុកចិត្តសូមមានកំរិត មិនដូច្នេះអ្នកអាចធ្លាក់ខ្លួនក្នុងល្បិច បាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនលូត លាស់គួរឲ្យកត់សម្គាល់។ អ្នកកំពុងស្ថិតនៅក្នុងបរិស្ថានដែលមានភាពប្រែប្រួលខ្លាំង ដូច្នេះ ពត៌មាននានាក្នុងថ្ងៃនេះ មានភាពចាំបាច់បំផុត។ ក្នុងថ្ងៃនេះលោកអ្នកអាចបំពេញការងារ បានទាន់ពេល ហើយក្នុងករណីដែលអ្នកមានបំណងផ្លាស់ប្តូរការងារ ឬទីកន្លែងគឺអាច ធ្វើទៅបាន។ លើសពីនេះ សូមពង្រឹងកិច្ចការទូត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកមានដំណើរការល្អ ណាស់។ លោកអ្នកក៏អាចនឹងយកឈ្នះការប៉ុនប៉ងមិនល្អទាំងឡាយផងដែរ។ សម្រាប់មនុស្ស ដែលនៅជុំវិញខ្លួន គឺសុទ្ធតែអាចជឿទុកចិត្តបាន ដូច្នេះមិនមានអ្វីដែលត្រូវព្រួយបារម្ភពេក នោះទេ។ ប៉ុន្តែលោកអ្នកក៏ត្រូវពិនិត្យពាក្យសំដី និងអាកប្បកិរិយារបស់ខ្លួនដែរ មិនដូច្នេះ កំហុសក្នុងទំនាក់ទំនងគឺអាចនឹងកើតឡើងបាន។ ហើយកាន់តែ ប្រសើរ ប្រសិនបើអ្នករក ឃើញឳកាសដើម្បីចៀសវាងការសន្ទនាដែលមិនសប្បាយចិត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើការបណ្តាក់ទុន កែប្រែស្ថាន ភាពការងារ ឬចាកចេញពីស្ថានភាពការងារទាំងឡាយណាដែលអ្នកមិនសប្បាយចិត្ត។ ក្នុង នោះមិនចាំបាច់ត្រូវព្រួយបារម្ភពីស្ថានភាពអវិជ្ជមានណាមួយនោះទេ ដោយសារអ្នកអាច ដោះស្រាយបានដោយងាយស្រួលណាស់។  ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលខុសត្រូវ ចំពោះការងារធំតូច ពីព្រោះភាពជោគជ័យនៅក្នុងពេលនេះនឹងរក្សាស្ថេរភាពបានយូរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ ​ប្រហែលជាអ្នកមិនសូវជាមាន ពេលវេលាច្រើនក្នុងការបំពេញការងារតាមបំណងនោះទេ។ អាស្រ័យហេតុនេះ សូមប្រើ ប្រាស់ពេលវេលាដោយសន្សំសំចៃ ឬគ្រប់គ្រងពេលវេលាសម្រាប់តែបំពេញកាតព្វកិច្ច ប៉ុណ្ណោះ។ លើសពីនេះ សូមព្យាយាមស្ទង់ពីដំណើរប្រតិបត្តិការការងារជាប្រចាំថ្ងៃដើម្បីឲ្យ អ្នកងាយស្វែងយល់ពីគោលដៅ និងបញ្ហារឹងស្ទះដែលបង្ករផលអវិជ្ជមានទៅដល់លទ្ធផល ចុងក្រោយ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត មមី រកា ច រាសីឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នារបស់អ្នកនឹងទទួលបាន ផលសម្រេច។ ក្នុងនោះ លាភយសក៏នឹងកើតឡើងចំពោះអ្នក។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner