ព្រឹទ្ធសភាកម្ពុជាទាត់ចោលសេចក្តីព្រាងច្បាប់ព្រឹទ្ធសភាអាមេរិកស្តីពី “ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា” (Video Inside)

ព្រឹទ្ធសភានៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធសេចក្តីព្រាងច្បាប់ដាក់ ចេញដោយសមាជិកព្រឹទ្ធសភាអាមេរិក២រូបស្តីពី “ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា”។

សេចក្តីព្រាងច្បាប់ស្នើដោយលោក Marco Rubio និងលោក Ed Markey ត្រូវបានអនុម័ត ដោយគណៈកម្មាធិការព្រឹទ្ធសភានៃទំនាក់ទំនងកិច្ចការបរទេសកាលពីថ្ងៃទី១៩កក្កដាឆ្នាំ ២០២២។

សេចក្តីថ្លែងការណ៍ស្ថាប័នព្រឹទ្ធសភានៃប្រទេសកម្ពុជាបានសម្តែងការខកចិត្តចំពោះ សេចក្តីស្នើច្បាប់នោះនិងចាត់ទុកថាមានលក្ខណៈលំអៀងគ្មានមូលដ្ឋាន និងរើសអើង និងថា ការអនុម័តច្បាប់នោះ គឺផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាជាងគុណតម្លៃសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍ព្រឹទ្ធសភាកម្ពុជាដដែល បានសរសេរថាការអះអាងដែលថាគ្មាន ការបោះឆ្នោតណាមួយនៅកម្ពុជាមានលក្ខណៈសេរីនិងយុត្តិធម៌នោះ គឺជាការបដិសេធទាំង ស្រុងចំពោះការពិត។

សេចក្តីថ្លែងការណ៍ព្រឹទ្ធសភាកម្ពុជាដដែលថ្លែងថាសេចក្តីស្នើច្បាប់ នោះបានពឹងផ្អែកលើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកចិត្តលើអង្គការនោះ ត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤នោះមក។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាវិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកប្រកាន់យកនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការ រាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនិងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ads banner