នាវាចម្បាំងប៉ាគីស្ថានចូលចតក្នុងកំពង់ផែកម្ពុជា (Video Inside)

នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថានមួយគ្រឿង បានចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះ សីហនុនៅថ្ងៃម្សិលមិញនេះ ដែលជាការចូលចតលើកដំបូងក្នុងកំពង់ផែរបស់កម្ពុជានេះ។ នាវាចម្បាំង ឈ្មោះ ភីអិនអិស តាយមៀ វ៉ស្ហ៊ីប (PNS TAIMUR WARSHIP) លេខF-262 នឹង ស្ថិតក្នុងកំពង់ផែសមុទ្ទកម្ពុជារយៈពេល០៤ថ្ងៃ គឺចាប់ថ្ងៃទី២៥-២៨ ខែកក្កដា ឆ្នាំ២០២២។

នាយសេនាធិការរងមូលដ្ឋានសមុទ្ទ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ឧត្តមនាវី ត្រី អ៊ិន សុខេមរ៉ា បានថ្លែងថា នាវីចម្បាំងរបស់ប៉ាគីស្ថាន ដឹកនាំដោយ វរនាវីឯកឈ្មោះ មូ ហាម៉ាត់ យ៉ាសៀ តាហៀ (MUHAMMAD YARSIR TAHIR) ។

នាវាចម្បាំងនេះ មានបណ្តោយ ១៣៤ម៉ែត្រ, ទទឹង ១៦ម៉ែត្រ ជំរៅទឹក ៧ ម៉ែត្រ ទម្ងន់ផ្ទុក ៤ ពាន់៤៦ តោន, មាននាយនាវីចំនួន ១៦ នាក់ និងពលនាវិកចំនួន ១៥៣ នាក់ សរុបចំនួន ១៦៩ នាក់។

មន្ត្រីកម្ពុជាថ្លែងថាក្នុងដំណើរចូលសំចតនេះ គណៈប្រតិភូកងទ័ពជើងទឹក ប្រទេសប៉ាគិស្ថាន មានកម្មវិធីប្រកួតកីឡាបាល់ទាត់, បាល់ទះជាមិត្តភាពរវាងនាយ ទាហាន កងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងថ្វើដំណើរកម្សាន្តទស្សនាទៅកាន់កន្លែងប្រវត្តិសាស្រ្ត និងឧស្សាហកម្មបច្ចេកវិទ្យាជាទំនើបរបស់កម្ពុជាផងដែរ៕

ads banner