តួលេខភ្ញៀវទេសចរធ្លាក់ចុះដោយសារមេឃមិនអំណោយផល (Video Inside)

តួលេខភ្ញៀវទេសចរក្នុងចុងសប្តាហ៍នេះ បានថយចុះ ដែលករណីនេះត្រូវគេបន្ទោសលើ កត្តាអាកាសធាតុមិនអំណោយផលដោយសារការធ្លាក់ភ្លៀងច្រើនពេក។

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន តួលេខនៃចំនួនភ្ញៀវទេសចរបានបន្តថយចុះប្រមាណ ៥,៦៧% ប្រៀបធៀបនឹងសប្តាហ៍កន្លងមក។

តួលេខបានបង្ហាញថា ភ្ញៀវទេសចរចេញដើរកម្សាន្ត មានចំនួន ២១ម៉ឺន៣ពាន់៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩ម៉ឺន២ពាន់៥០នាក់នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងចំនួន២ម៉ឺន១ពាន់៥៤០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្ត ព្រះសីហនុចំនួន៣ម៉ឺន៣ពាន់១៧៤នាក់,ខេត្តកំពត ៣ម៉ឺន១ពាន់៣២៣នាក់,ខេត្តសៀមរាប ២ម៉ឺន៦ពាន់៧៤៣នាក់,ខេត្តបាត់ដំបង ២ម៉ឺន៥១២នាក់,រាជធានីភ្នំពេញ ១ម៉ឺន៨ពាន់៩៨ នាក់,ខេត្តកណ្តាល ១ម៉ឺន៦ពាន់២៤៥នាក់, ខេត្តកែប ១ម៉ឺន៥៣១នាក់, និងខេត្តពោធិ៍សាត់ ៨ពាន់៤៩២នាក់។

ads banner