ក្រសួងសុខាភិបាលកំពុងព្យាបាលបុរសឆ្លងមេរោគអុតស្វា​ (Video Inside)

ក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ព្យាបាលបុរសជាតិនីហ្សេរីយ៉ាដែលផ្ទុកនូវមេរោគ អុតស្វា និងទើបមានជាលើកដំបូងក្នុងប្រទេសកម្ពុជា។

បុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំ ដែលកំពុងដាក់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ីនេះ គឺជាជនបរទេសរត់គេចខ្លួនពីប្រទេស ថៃចូលមកកម្ពុជា និងត្រូវបានគេរកឃើញក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី ២៣ កក្កដា ឆ្នាំ២០២២ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

មនុស្ស៥នាក់ផ្សេងទៀត ដែលបានប៉ះពាល់បុរសនីហ្សេរីយ៉ានេះ ត្រូវបានគេដាក់រស់នៅដាច់ដោយឡែកតាមផ្ទះ និងកំពុងតាមដាន ភាពវិវត្តន៍ក្រែងលោកមានការឆ្លងអាចកើតឡើង។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស្រី ឱ វណ្ណឌីន បានរៀបរាប់ជុំវិញស្ថានភាពបុរសជាតិនីហ្សេរីយ៉ានោះគិតត្រឹមថ្ងៃត្រង់ទី២៥ កក្កដា។

ការឆ្លងអុតស្វានេះ ទើបត្រូវបានរាយការណ៍អំពីការផ្ទុះឆ្លងខ្លាំងកាលពីដើមខែ ឧសភា ឆ្នាំ២០២២ដែលរកឃើញកើតឡើងនៅក្នុងប្រទេសលោកខាងលិច និងក្នុងប្រទេសនៅទ្វីបអាហ្វ្រិក។

យោងតាមអង្គការសុខភាពពិភពលោក, ជម្ងឺអុតស្វា មិនមែនជាជំងឺឆ្លងលឿនដូចជា ជម្ងឺកូវីដ ១៩ឡើយ។ យោងតាមការស្រាវជ្រាវ ជម្ងឺនេះ៩៥ភាគរយបានឆ្លងតាមរយៈការរួមភេទ។

ads banner