ព្រះមហាក្សត្រ និងសម្តេចម៉ែ បរិច្ចាករាជទ្រព្យដល់ស៊ីម៉ាក ១លាន៥០ម៉ឺនដុល្លា

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០២២ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទូលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយឯកឧត្តម ឈា ហន រដ្ឋមន្រ្តី អមក្រសួងព្រះបរមរាជវាំង​ និងមន្ត្រីជាន់ខ្ពស់ក្រសួងព្រះបរមរាជវាំង  បាននាំយកព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លាអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលដោយឯកឧត្តម សេង  ទៀង  រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និង ឯកឧត្តម ហេង រតនា  ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំងឋិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម គុយ សុផល បានជម្រាបជូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅ អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនថ្នាក់ដឹកនាំ ដែលមានវត្តមាននៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងសមាជិក សមាជិកាទាំងអស់ដែលបានពុះពារគ្រប់ឧបសគ្គក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា។

ចំពោះព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជាអាទិ៍ថា៖

ចំពោះព្រះរាជសារសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជាអាទិ៍ថា៖

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ៥០០.០០០ $US (ប្រាំរយពាន់ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋ មន្ត្រី និងសមាជិក-សមាជិកាដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបានមហាជោគជ័យ ថ្មីៗទៀតក្នុងបេសកកម្មដ៏ថ្លៃថ្លាជូនប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ ។

ចំពោះព្រះរាជសារសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជាអាទិ៍ថា៖

Vanna Heng, [7/27/2022 10:00 AM]
សម្ដេចអគ្គមហាសនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១.០០០.០០០$ (មួយសានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមជូនពរ សម្ដេចអគ្គមហាសេនាបតី និងសមាជិកសមាជិកាដ៏ឧត្តុង្គឧត្តម នៃរាជវា ភិបាលកម្ពុជា សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជា ជាតិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

សូម សមួយអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ។

បន្ទាប់មក ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានប្រគល់ជូននូវព្រះរាជសារ និងព្រះរាជទ្រព្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ៥រយពាន់ដុល្លារសហរដ្ឋអាមេរិក និងព្រះរាជសារ ព្រះរាជទ្រព្យសម្តេចព្រះមហាក្សត្រី​​ ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ឧត្តុងឧត្តម សម្រាប់ចូលរួមចំណែកជាមួយនឹងការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលទទួលបានជោគជ័យជាបន្តបន្ទាប់។

ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ មានសេចក្តីរំភើបត្រេកអរឥតឧបមា និងថ្វាយនូវលិខិតថ្លែងអំណរព្រះរាជគុណមានខ្លឹមសារដ៏ខ្ពង់ខ្ពស់ជាអាទិ៍ថា៖

បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំសូមលំឱនកាយថ្វាយនូវណាព្រះរាជគុណជាវិបរមាចំពោះព្រះករុណាជាអម្ចាស់ ជីវិតនៅឡូង ដែលទ្រង់ស្ដូបសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកាចំនួន ៥០០.០០០៛us ប្រាំរយ ពាន់ដុល្លារសហរដ្ឋអាហ្រ្វិកដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហារាប់មីន នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា ។

តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុ ការពរបវរមហាប្រសើរសូមព្រះករុណជាអម្ចាស់ ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ។

បពិត្រសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំសូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណជាអតិបរមាចំពោះហ្លួងម៉ែជាអម្ចាស់ជីវិត ដែលទ្រង់សេ្តចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកាចំនួន ១.០០០.០០០ $US (មួយលាន ដុល្លារសហរដ្ឋអាមេរិក)ដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា ។

តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូបនៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុ ការពរបវរមហាប្រសើរសូមហ្លួងម៉ែជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ។

លំដាប់អំពីនេះ ឯកឧត្តម គុយ សុផល ព្រះរាជតំណាងព្រះអង្គទាំងទ្វេរ បានអញ្ជើញទស្សនាសារមន្ទីរ របស់មជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់។ នៅក្នុងសារមន្ទីរនេះ មានតម្កល់តាំងផែនទីរបស់ប្រទេស កម្ពុជា ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបោសសម្អាតគ្រាប់មីន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់មួយចំនួនបានសម្រេចរួចរាល់ និងតំបន់មួយចំនួនទៀតដែលមិនទាន់ធ្វើការបោះសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយ។ ក្នុងសារមន្ទីរនេះ ក៏បានបង្ហាញអំពីជោគជ័យរបស់ស៊ីម៉ាក់ដែលបានខិតខំប្រឹងប្រែងនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រោមព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមការជួយឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាមិត្តភក្តិរបស់យើង បានធ្វើឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ និងហ៊ានពុះពារនូវគ្រប់ឧបសគ្គក្នុងការរុករកបាននូវគ្រាប់គ្រប់ប្រភេទ និងមីនដែលបន្សល់ទុកពីក្នុងសម័យសង្រ្គាមនាពេលកន្លងមក។

        ក្នុងសារមន្ទីរនេះ ក៏មានតម្កល់តាំងអំពីព្រះសកម្មភាពដ៏ថ្លៃថ្លាដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទតការកម្ចាត់គ្រាប់មីននៅខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០០៥ កន្លងទៅនោះផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner