អប្សរាព្រឹកនេះ ២៧ កក្កដា ២០២២

ក្រុមហ៊ុន អប្សរាព័ត៌មាន (AMG)នាយកដ្ឋានព័ត៌មាន
ព្រះរាជាណាចក្រកម្ពុជាជាតិ សាសនា ព្រះមហាក្សត្រ3

 

មាតិការព្រឹក ២៧-កក្កដា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1 – ព្រះមហាក្សត្រ និងសម្តេចម៉ែ បរិច្ចាករាជទ្រព្យដល់ស៊ីម៉ាក ១លាន៥០ម៉ឺនដុល្លា។ ការបរិច្ចាគនេះ ដើម្បីចូលរួមជួយដល់រាជរដ្ឋាភិបាលក្នុងការបោសសំអាត និងកំទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕…ឃ្លីប…

L1 – សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីយុទ្ធសាស្ត្រ ចំនួន២ ដើម្បីផ្ដល់ទំនុកចិត្ត ជូនក្រុមហ៊ុនដែលមកវិនិយោគ នៅកម្ពុជា ៕ …ឃ្លីប…

CH – ប្រតិភូ និងអត្តពលិកជនពិការ ១៧៩នាក់ បានមកដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព ជាមួយនឹងភាពជឿជាក់ខ្ពស់៕…អានផ្ទាល់

N – សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នគរបាលជាតិចាប់ពីថ្នាក់អគ្គនាយកចុះ ត្រូវតែទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បើមិនដូច្នេះទេគួរតែដើរចេញទៅ៕…ឃ្លីប…

SB2 – រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធ នីហ្សេរីយ៉ា ប្រចាំកម្ពុជា ៕ …ឃ្លីប…

B4 – ក្រុមហ៊ុន៦ ធំៗ ផ្តល់ឱកាសការងារ ជាង១,០០០ កន្លែង ក្នុងវេទិកាការងារ ប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ៕ …ឃ្លីប…

វគ្គទី២

C3 – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះហត្ថលេខាលើឯកសារកម្ចីស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” ជាមួយក្រុមហ៊ុន De Heus ៕…អានផ្ទាល់ (ដោយ៖សេឌី) រដ្ឋមន្ត្រី

SB1 – គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញសម្រេច យកការកៀរគរ ការបរិច្ចាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code ៕…អានផ្ទាល់

N1 – កម្ពុជា នឹងពិនិត្យលើផលិតផលមីកញ្ចប់នាំចូលពីវៀតណាម ក្រោយអឺរ៉ុបរកឃើញផ្ទុកសារធាតុហាមឃាត់លើសកម្រិត៕…ឃ្លីប…

SB3 – អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការបាក់ច្រាំងទន្លេ នៅព្រែកតាសេក ខណ្ឌជ្រោយចង្វារ ៕ …ឃ្លីប…

BH1-  លោកជំទាវ យូ សុភា ដឹកនំាបើកកិច្ចប្រជុំ របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ចំពោះលទ្ធផល នៃការអនុវត្តសកម្មភាព ប្រចាំខែកក្កដា ឆ្នាំ២០២២ កន្លងមក ៕ …អានផ្ទាល់…

វគ្គទី៣

C1 – រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពវិស័យអប់រំ និងក្រោយពីការផ្ទេរ”កម្រិតបឋមនិងមត្តេយ្យ”មកឲ្យរដ្ឋបាលក្រុង-ស្រុក និងពីការធ្លាក់ចុះចំនួនសិស្សនិទ្ទេសA”ទី៩និងទី១២”ក្នុងខេត្ត៕  …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C4 – អភិបាលរងខេត្តស្ទឹងត្រែង បានណែនាំឲ្យប្រជាពលរដ្ឋចិញ្ចឹមគោ.ក្របីទាំងអស់ ត្រូវរៀបចំក្រោលឲ្យបានត្រឹមត្រូវ ជៀសវាងការប្រលែងឲ្យដើរពាសវាលពាសកាល អាចប្រឈមនិងឆ្លងជំងឺផ្សេងៗបាន៕  …លោក ដេង ម៉ាវិន…ឃ្លីប…

V2 – លោក ចេង ឡៃ ដឹកនាំកិច្ចប្រជុំវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល៕…អានផ្ទាល់

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G0 – រុស្ស៉ី ប្រកាសនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុប

G1 – អ៊ុយក្រែនប្រកាសទទួលបាន ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចំនួន៦គ្រឿង ពីអង់គ្លេស

G2 – កងកម្លាំងរុស្ស៉ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់ Mykolaiv នៅភាគខាងត្បូងអ៊ុយក្រែន, នេះបើតាមមន្រ្តីប្រចាំតំបន់

G3 – រុស្ស៉ីគ្រោងនឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ ក្រោយឆ្នាំ២០២៤

G4 – យោធាមីយ៉ាន់ម៉ា ចេញមុខការពារការកាត់ទោសប្រហារជីវិត ខណៈអន្តរជាតិប្រកាសថ្កោលទោសលើករណីនេះ

G5 – អាកាសចរណ៍ Lufthansa លុបចោលជើងហោះហើរជាង១,០០០ជើង នៅអាល្លឺម៉ង់ ដោយសារបុគ្គលិកធ្វើកូដកម្ម

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner