គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញសម្រេចប្រមូលការបរិច្ចាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ ខ្យូ អ កូត

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយ ដល់ប្រជាពលរដ្ឋដែល មកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។

ដើម្បីឱ្យដំណើរនៃការទទួលថវិកាពីសប្បុរសជនជួយដល់មន្ទីរពេទ្យប្រព្រឹត្តិទៅដោយរលូននិងទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៦ ខែ កក្កដានេះ បានអញ្ជើញស្នងការនគរបាល រាជធានី មេបញ្ជាការកងរាជ អាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះរដ្ឋបាល រាជធានី និងអង្គភាពជុំវិញសាលារាជធានីភ្នំពេញ មកប្រជុំនៅសាលា រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំឯកឧត្តម ឃួង ស្រេង បានមាន ប្រសាសន៍ថា ដើម្បី កៀរគររកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា យើងបានសម្រេច រៀប ចំប្រមូលថវិកាតាមរយៈប្រើប្រាស់ប្រព័ន្ធឌីជីថល គឺ ខ្យូ អ កូត (QR Code) ទៅដាក់នៅតាមទីតាំងនានានៅក្នុងរាជធានីភ្នំពេញ ដូចជា ទីប្រជុំជន កន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមបណ្ដា ក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ ភោជនីដ្ឋានជាដើម ដើម្បី បង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលមានបំណងចូលរួមបរិច្ចាគ ថវិកាដោយស្ម័គ្រចិត្ត ។

ឯកឧត្តម ឃួង ស្រេង ក៏បានរំលឹកផងដែរថាការងារនេះត្រូវតែធ្វើ ឡើង ដោយការស្ម័គ្រចិត្ត។មិនមានការបង្ខិតបង្ខំ។ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងអនុវត្ត គឺ មិនបង្ខិតបង្ខំ។ ធ្វើឡើងដោយការស្ម័គ្រចិត្តរបស់បុគ្គលនីមួយៗ។ត្រូវបន្តការផ្សព្វផ្សាយការងារនេះឱ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រីក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជ ធានីភ្នំពេញ ត្រូវបានបង្កើតឡើងដោយ មានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន, ឯកឧត្តម កើត ឆែ អភិបាលរង រាជធានី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុជាជា អនុប្រធាន ,ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជ អាវុធហត្ថ រាជធានី អភិបាលខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាល រាជធានី និងអង្គភាពជុំវិញសាលារាជធានីភ្នំពេញជាសមាជិក។

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញមានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរ ការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បី គាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។រាយការណ៍អំពីវ ឌ្ឍន ភាព នៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួមបរិច្ចាគរួមមាន ឈ្មោះ(ភាសាខ្មែរ និងអក្សរឡាតាំង) ភេទ ចំនួន ថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់ សប្បុរសជនមក លេខាធិការ ដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជា សាធារណៈ ឱ្យបាន ទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុក ចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner