បារាំងបើកមណ្ឌលចាក់វ៉ាងសាំងបង្ការជំងឺអុតស្វានៅទីក្រុងប៉ារីស

ប៉ារីស៖ រដ្ឋមន្ត្រីសុខាភិបាលបារាំងលោក ហ្វ្រង់ស័រ ប្រន់ ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា មណ្ឌលចាក់វ៉ាក់សាំងការពារជំងឺអុតស្វា ដែលមានសមត្ថភាពខ្ពស់ បានបើកជាសាធារណៈហើយនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះទៅ ។

រដ្ឋមន្ត្រីសុខាភិបាលបារាំងរូបនេះបានគូសបញ្ជាក់ថា ប្រទេសរបស់លោកមានប្រតិកម្មភ្លាមៗ ចំពោះការកើនឡើងនៃករណីឆ្លងជំងឺអុតស្វា លោកថា គិតមកទល់ពេលនេះមានមណ្ឌលចាក់វ៉ាក់សាំងបង្ការជាង ១០០កន្លែងហើយ ដែលបើកដំណើរការ។

បើតាមសេវាសុខភាពសាធារណៈបារាំង តំបន់រដ្ឋធានីបានកត់ត្រាករណីឆ្លងជំងឺអុតស្វាចំនួន ៧២៦ករណី ពោលគឺស្ទើរតែពាក់កណ្តាលទៅហើយ នៃករណីឆ្លងចំនួន ១,៥៦៧ករណី ដែលបានបញ្ជាក់នៅក្នុងប្រទេសបារាំងកាលពីសប្តាហ៍មុន។

ទន្ទឹមគ្នា លោក ហ្វ្រង់ស័រ ប្រន់ បាននិយាយថា ចំនួនករណីឆ្លងដែលត្រូវបានបញ្ជាក់ឥឡូវនេះ គឺជាង ១,៧០០ករណី ។ សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះជំងឺអុតស្វា ជាគ្រាអាសន្នផ្នែកសុខភាពសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner