ថៃមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣៤នាក់ទៀតក្នុងរយៈពេល២៤ម៉ោង

បាងកក៖ ប្រទេសថៃនាថ្ងៃទី២៧ កក្កដានេះ បានរាយការណ៍ពីការរ ក ឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗ ចំនួន២៧៤៧នាក់ និងស្លាប់មនុស្សព្រោះ ជំងឺនេះ ៣៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

ក្រសួងសុខាភិបាលថា ក្នុងចំណោមអ្នកឆ្លងថ្មីៗ គឺសុទ្ធតែការឆ្លង ក្នុងសហគមន៍ គ្មានករណីនាំចូលមកពីក្រៅប្រទេសទេ។
យ៉ាង ណាក៏ដោយ ក៏មានអ្នកជំងឺ ជាងពីរពាន់នាក់ទៀត ត្រូវបាន ព្យាបាលឲ្យជាសះស្បើយដែរ។

គួររំលឹកថា ចាប់តាំងកើតមានកូវីដ កាលពីដើមឆ្នាំ២០២០មក ថៃ មានអ្នកឆ្លង សរុប កើនដល់ ២,៥២៨,១៦៨នាក់ហើយ ស្លាប់សរុប កើនដល់ ៣១២៥៨នាក់៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner