អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ៥៧៧លាននាក់និងអ្នកស្លាប់៦,៤លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺ កូវីដ១៩(COVID-19) នៅទូទាំងពិភពលោក បាន កើនឡើងដល់ ៥៧៧,០២៣,១០៥នាក់។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៤០៧,២០៩នាក់ និងជាសះស្បើយឡើងវិញ ៥៤៦,៨៦៥,៦៥៧ នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩២,៤៩៤,០១៨នាក់ ស្លាប់ចំនួន ១,០៥២,៩៣៥ នាក់ និងជាសះស្បើយចំនួន ៨៧,៦៤៨,៨៣៨នាក់។

ចំណែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៩៣៣,៤២២នាក់ ស្លាប់ចំនួន ៥២៦,១១០នាក់ និងជា សះស្បើយ ៤៣,២៤៦,៨២៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣៣,៦៦០,៦០៨នាក់ ស្លាប់ ៦៧៧,៥៦៣នាក់ និងជាសះស្បើយ ៣២,១២១,៥៣៧នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា
រូបថតឯកសារ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner